សៀមរាបៈ ពិធីសំណេះសំណាល ជាមួយនិងសមាជិក សមាជិការ ក្រុមការងារបក្ស ឃុំ ស្រុក និងមន្រ្តីរាជការ សមត្ថកិច្ចប៉ូលិស ប៉េអ៊ឹម ស្រុកសូទ្រនិគម បានធ្វើឡើងនៅរសៀលម៉ោង២ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៧ ក្រោមការអធិបតីភាព ឯកឧត្តម វ៉ាន់ វិសាល មេបញ្ជាការកងរថពាសដែក កងអង្គរក្សសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុប្រធានក្រុមការងារ គណៈកម្មាធិការបក្សខេត្ត ចុះជួយស្រុកសូទ្រនិគម និងលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម រួមទាំងលោក ឌិត ដន ប្រធានក្រុម ប្រឹក្សាស្រុក និងសមាជិកបក្សចូលរួម ៣១៥នាក់ ស្ថិតក្នុងភូមិដុនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក ឌិត ដន ប្រធានក្រុមប្រឹក្សាស្រុកបានមានប្រសាស៍ថា ថ្លែងអំណរគុណ ដែលឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ាន់ វិសាល ដែលបានមកជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា លើកដំបូង ដែល ត្រូវបានប្រមុខរាជរដ្ឋាភិបាល ជឿនិងទុកចិត្ត ប្រគល់តួនាទីភារកិច្ចឲ្យ ឯកឧត្តម វ៉ាន់ វិសាល មកជាអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសូទ្រនិគម ដែលជាស្រុកកំណើតរបស់ឯកឧត្តម ដើម្បីអភិវឌ្ឍន៍ឲ្យទទួលបានភាពរីកចំរើន និងសូមឲ្យសមាជិកបក្សទាំងអស់ យកចិត្តទុកដាក់គោរពតាមបទបញ្ចាលើថ្នាក់ដឹកនាំ។
ឯកឧត្តម វ៉ាន់ វិសាល អនុប្រធានក្រុមការងារ គណៈកម្មាធិការបក្សខេត្ត ចុះជួយស្រុកសូទ្រនិគម បានកោត សរសើរ និងវាយតំលៃខ្ពស់ចំពោះក្រុមការងារបក្ស ដែលបានយកចិត្តទុក្ខនិងជឿជាក់មានទំនុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា និងខិតខំប្រឹងប្រែងបំរើជាតិមាតុភូមិ ប្ររើប្រជាពលរដ្ឋ ឲ្យទទួលបាននូវសេចក្តីសុខ និងសុវត្តិភាព សកម្មភាពរបស់គណបក្សប្រជាជនម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខរាជរដ្ឋាភិបាល បានដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេ ដោយការខិតខំដោយគ្មានពេលវេលាសម្រាក សូម្បីតែពេលវេលាឯកជន បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព ស្ថេរភាពនយោបាយ ប្រទេសជាតិមានភាពរីចំរើនគ្រប់វិស័យ ក្នុងឳកាសនោះ ឯកឧត្តម វ៉ាន់ វិសាល បាន សំណូមពរឲ្យសមាជិកបក្សទាំងអស់ខិតខំបន្ថែម រួមគ្នាដោះស្រាយគ្រប់បញ្ហា និងចៀសវាងមានការថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋនិងអាជ្ញាធរ ត្រូវបង្កើនភាពជឿជាក់ និងធ្វើអំពើល្អ គោរពនូវគោលនយោបាយភូមិឃុំមាន សុវត្តិភាពទាំង៩ចំនុច ដើម្បីឲ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងសូមឲ្យជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា ។
ក្នុងឳកាសចុងក្រោយនៃកម្មវិធី ឯកឧត្តម វ៉ាន់ វិសាល បានប្រគល់អំណោយលើកទឹកចិត្ត ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំង៣១៥នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ ក្រម៉ា១ និងថវិកា ៥ម៉ឺនរៀល ផងដែរ។
ដោយ ប៊ុន រដ្ឋា




































