ផ្លូវលំកាត់តាមភូមិប្រជាជននៅតំបន់c i 5 ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់

0

ខេត្តព្រះសីហនុៈ  :ផ្លូវលំក្រាលគ្រួសក្រហមកាត់ តាមភូមិប្រជាជននៅតំបន់c i 5 ប្រវែង៣០០០ម ទទឹង១៤ម ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់ដោយលោក  យន្ត មីន អភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៨ឧសភា២០១៧ដើម្បីជាការឆ្លើយតបតាមសំនូមពរនិងតម្រូវការពលក្នុងមូលដ្ឋានci5 ស្ថិតក្នុងភូមិពីធឿងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅថ្ងៃ១៨ឧសភា២០១៧នេះ។

លោក  យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងគ្រានោះថា រយៈកាលចុងក្រោយនេះរដ្ឋបាលខេត្តបានសហការជាមួយភាគីជាប់ពន្ធ័រួមគ្នាដោះស្រាយទំនាស់ដីធ្លីរដែលបានកើតមាននៅខេត្តព្រះសីហនុបានជាច្រើនករណីហើយ។
លោក   បន្តថាបើតាមការប៉ាន់ប្រមាណទំនាស់ដែលបានដោះស្រាយរួចមានប្រហែលជា៧០%ហើយ ខេត្តនៅតែតាំងចិត្តយ៉ាងមុតមាំថានឹងបន្តដោះស្រាយបន្តទៀតដើម្បីឈានទៅកាត់បន្ថយនិងបញ្ចប់ទាំងស្រុងនៅពេលអនាគត។

ក្នុងឱកាសនោះដែរលោក ស៊ុន សុផាត តំណាងប្រជាពលរដ្ឋនៅសហគមន៍ci5ជាប់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះសម្តែងអារម្មណ៍ត្រេកអរនិងគាំទ្រការដឹកនាំរបស់រដ្ឋបាលខេត្តព្រះសីហនុក្រោមការដឹកនាំរបស់ឯឧយន្ត មីន ថាជាថ្នាក់ដឹកនាំគំរូល្អគួរអោយគោរពនិងយកចិត្តទុកដាក់ចំពោះពលរដ្ឋ។
គួររំលឹកាថាតំបន់ ci5នេះពីមុនជាទីតាំងដែលពោរពេញដោយទំនាស់ដណ្តើមដីគ្នារវាងក្រុមហ៊ុនជាច្រើន និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ ភាគីទាំអអស់សុទ្ធតែមានសំអាងហេតុរៀងៗខ្លួនហើយរ៉ាំរ៉ៃជាច្រើនឆ្នាំកន្លងមកហើយទើបតែក្នុងអាណត្ថិអភិបាលខេត្តយន្ត មីន នេះទេដែលបានសម្រេចឆ្វៀលដីតំបន់នេះតាមនីតិវិធីជូនពលរដ្ឋកាន់កាប់នៅសព្វថ្ងៃនេះ៕សាវ៉ុន