កំពង់ធំៈ មហាគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង បានប្តេជ្ញាចិត្តស្មោះត្រង់និងគាំទ្រជានិច្ចឲ្យ សម្តេចតេជោ ហ៊ុន សែន ជានាយរដ្ឋមន្រ្តី ដើម្បីដឹកនាំនាវាសន្តិភាព បន្តការរីកចម្រើន និងនាំសន្តិភាពជូនប្រជាជាតិខ្មែរ ឲ្យស្ថិតស្ថេរយូរអង្វែង ព្រមគ្នានិងភាពរ៉ុងរឿង នៃស្នាដៃរបស់គណបក្សប្រជាជន កម្ពុជា ។
សមាជិកសមាជិកគណបក្សប្រជាជនកម្ពុជា ៨៤៤នាក់ បានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនា បោះឆ្នោត ដើម្បីប្រមូលប្រមូលសំឡេងឆ្នោត ឃុំ សង្កាត់អណត្តិទី៤ នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃសៅរ៍ទី២០ខែឧសភាឆ្នាំ២០១៧ ដែលមាន ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោងជាអធិបតីភាព ក្នុងពិធី បើកយុទ្ធនាការឃោសនាបោះឆ្នោត។
នៅក្នុងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឃុំបន្ទាយស្ទោង ឯកឧត្តម សោម ស៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួ ឃុំបន្ទាយស្ទោង បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមានពិធីរំលឹកវិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋស្លូតត្រង់ និងអ្នកស្នេហាជាតិ ដែលបានស្លាប់យ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត សមាសភាពចូលរួមសរុប ៨៤៤នាក់ ស្រី ២៥៤នាក់ មកចូលរួមឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឃុំបន្ទាយស្ទោង ស្រុក ស្ទោងខេត្តកំពង់ធំ។
ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ ផ្តាំផ្ញើរដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាដែលមានទឹកចិត្តសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជ្រើសរើសអ្នកដែលខ្ញុំស្រឡាញ់ ពេញចិត្ត និងជឿទុកចិត្ត និងដោះស្រាយបញ្ហានានា និងធ្វើឲ្យភូមិឃុំមានភាពរីកចំរើន និយាយតិច តែធ្វើច្រើន ហើយកុំជឿលើការញុះញ៉ុងពីជនអគតិមួយចំនួន ដែលបានតែថា មិនដែលឃើញធ្វើ និងដើរសន្យាខ្យលភូតភរកុហក តែមិនដែលឃើញធ្វើម្តងណាឡើយ សូម្បីតែបង្គន់អនាម័យមួយ ។
បងប្អូនប្រជាពលរដ្ឋ ដែលបានសម្រេចចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តបោះឆ្នោត ជូនគណបក្សប្រជាជនបន្តទៀត ដោយសារតែកន្លងមកនេះ ជិត៤០ឆ្នាំពុំដែលឃើញគណបក្សណាមួយមក សង្រ្គោះជាតិឡើយ ក្រៅពីគណបក្សប្រជាជនកម្ពុជា ហើយបាននាំប្រទេសជាតិមកឲ្យមានសន្តិភាពរហូរមក ដល់បច្ចុប្បន្ន ។
ដោយ ប៊ុន រដ្ឋា



































