Video សមាជិកជិត១០០០នាក់ចូលរួមក្បួនហែរគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង ខេត្តកំពង់ធំ

0

កំពង់ធំៈ ក្បួនហែរគណបក្សប្រជាជនកម្ពុជា ឃុំបន្ទាយស្ទោង បានចាប់ផ្តើមធ្វើដំណើរចាប់ពីវត្តបន្ទាយស្ទោង  ដោយមានប្រជាពលរដ្ឋ ដែលជាមាជិកគណបក្សប្រជាជនកម្ពុជា ជិត១០០០នាក់ ប្រកបដោយរថយន្ត គោយន្ត ម៉ូតូជាច្រើនគ្រឿង តុបតែងលំអរដោយស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ដែលជាស្លាកសញ្ញា មានរូបទេវតាបាចផ្កាជូនពរជ័យដល់ប្រជាប្រុសស្រី ទទួលសេរីសួរស្តីសុភមង្គល់គ្រប់ក្រុមគ្រួសារ។

ស្លាកសញ្ញារូបទេវតា នេះហើយដែលជាអ្នកមានគុណបំណាច់ ជួយឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស រស់រានមានជីវិត សារជាថ្មី បន្ទាប់ពីត្រូវបានឃុំឃាំងសេរីភាព ធ្វើទារុណកម្ម បង្អត់អាហារ ប្រជាពលរដ្ឋរងទុក្ខវេទនា ស្មើរនឹងរស់នៅជា មួយឋាននរគ តែដោយគុណដ៏ធំធេងរបស់ទេវតា បាចផ្កាបានមកជួយប្រជាជនខ្មែរឲ្យរស់រានមានជីវិតឡើងវិញ នៅថ្ងៃ ៧មករា ឆ្នាំ ១៩៧៩ ដូច្នេះសូមខ្មែរគ្រប់រូបត្រង់ចាំថា អ្នកណាជាអ្នកជួយយើង គឺមានតែគណបក្សប្រជាជន ដែលមាន រូបសញ្ញាទេវតាបាចផ្កាតែមួយគត់ ដែលបានជួយឲ្យយើងរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ ។

សកម្មភាពឃោសនាបោះឆ្នោត បានធ្វើឡើងនៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២០ ខែឧសភា ឆ្នាំ​២០១៧ ក្រោមការដឹកនាំ​ក្បួនហែរដោយ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានដឹកនាំ​សមាជិក​គណបក្សប្រជាជន​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០០០នាក់​ រថយន្ត​ធំ​១២គ្រឿង​ រថយន្ត​តូច​ចំនួន​២២គ្រឿង​ ម៉ូតូ​ចំនួន​១៨៥​ គ្រឿង​ និង​ប្រដាប់​បំពងសម្លេង​ចំនួន​ ០៣គ្រឿង​ ដើម្បីចូលរួមដង្ហែរ ​ក្បួន​អបអរសាទរ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ឃុំសង្កាត់​ អណត្តិទី៤​  ក្នុង​ចម្ងាយ​ផ្លូវ​ប្រវែង​៦គីឡូម៉ែត្រ​ ដោយ​ចេញ​ដំណើរ​ពី​វគ្គ​បន្ទាយ​ស្ទោង​នៅ​វេលា​ម៉ោងង​៩,១៥​ នាទី​ព្រឹក​ និង​បញ្ចប់​នៅ​វេលា​ម៉ោង​ ១០,៤៥នាទី​ ។


​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ របស់​ឃុំបន្ទាយស្ទោង​ ប្រកបដោយសំលេងអើងកងលាន់រំពង ដោយ​សម្រែកបេ្តជា្ញចិត្ត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តី និងបន្តដឹកនាំប្រទេស ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាតិ  ដើម្បីឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ល្អប្រសើរឡើងពីមួយឆ្នាំ បានធ្វើឲ្យរដ្ឋបាលឃុំសង្កាត់ កាន់តែមានលទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋាន។

ដោយ  ប៊ុន   រដ្ឋា