ព្រះវិហារៈ សកម្មភាពយុទ្ឋនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ស្រយង់នៅព្រឹកថ្ងៃទី20ខែឧសភាឆ្នាំ2017នៅវេលាម៉ោង8នាទី ជួបជុំសមាជិកសមាជិការនៅកន្លែងទីស្នាក់ការបក្សឃុំស្រយង់ជាថ្ងៃកំណត់អោយគ្រប់គណៈបក្សនយោបាយដែលបានចុះបញ្ជីក្នុង គ.ជ.បដើម្បីធ្វើការឃោសនាប្រកួតប្រជែងរកសម្លេងឆ្នោត។
គណៈបក្សប្រជាជនកម្ពុជា បានដង្ហែរក្បួនឃោសនាបោះឆ្នោត ដើម្បីរកសំលេងឆ្នោតពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានដើម្បីជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ស្រយ៉ង់ អាណត្តិទី4ដែលបានបោះឆ្នោតនៅថ្ងៃទី4ខែមិថុនាឆ្នាំ2017ខាងមុខនេះការធ្វើយុទ្ឋនាការឃោសនារកសម្លេងឆ្នោតសំរាប់នៅឃុំស្រយង់ស្រុកគូលែន គេសង្កេតឃើញមានគណៈបក្សនយោបាយដែលបានដាក់បេក្ខជនឈឈ្មោះសំរាប់ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4នេះរួមមានគណៈបក្ស4ចូលរួមប្រកួតប្រជែងទី1គណៈបក្សប្រជាជនកម្ពុជាទី2គណៈបក្សសង្ក្រោះជាតិទី3គណៈបក្សហ៊្វុនស៊ិនប៉ិចទី4គណៈបក្សខ្មែរូបរួមជាតិ ។
នាថ្ងៃដំបូងនេះគេបានសង្កេតឃើញគណៈបក្សធំជាងគេនៅឃុំស្រយ៉ង់គឺគណៈបក្សប្រជាជនកម្ពុជាបើកយុទ្ឋនាការ ដើម្បីរកសម្លេងឆ្នោតដែលមានទ្រង់ទ្រាយធំមានសមាជិកសមាជិការចូលរួមព្រមទាំងអ្នកគាំទ្រគណៈបក្សប្រមាណ428នាក់ស្រី142នាក់មានរថយន្តតូចធំ16គ្រឿងនិងគោយន្តកន្ក្រៃ6គ្រឿងម៉ូតូ161គ្រឿងអមដោយសម្លេងស្រែកហោរកញ្ជ្រៀវស្រែកជ័យយោៗកងរំពងផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនយុទ្ឋនាការឃោសនារកសម្លេងឆ្នោត។
តាមការសង្កេតឃើញថា យុទ្ធនាការឃោសនាបោះឆ្នោតនេះ មានសមត្ថកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារៈពីកងកម្លាំងមានសមត្ថកិច្ចចំណែកគណៈបក្សបីគេឃើញដាក់មេក្រូនៅតាមស្នាក់ការចាក់ផ្សាយពីគោលនយោបាយរបស់ខ្លួននិងយុទ្ឋនាការឃោសនាទៅតាមផ្លូវបើកមេក្រូដាក់តាមម៉ូតូដើឃោសនារកសម្លេងឆ្នោតចំណែកប្រជាពលរដ្ននៅក្នុងឃុំស្រយង់មានអ្នកចូលរួមទៅបោះឆ្នោតមានចំនួន6028នាក់និងមានការរិយាល័យបោះឆ្នោត18ការរិយាល័យ។
ដោយ សែមឡុំ



































