កំពង់ធំៈ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានពាំនាំនូវសេចក្តីនឹករលឹកពីសម្តេច តេជោ ហ៊ុន សែន និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋ និងសូមឲ្យអំពាវនាវឲ្យបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៏ព្រៃឈើ អូរសោម យកចិត្តទុកដាក់លើការចិញ្ចឹមសត្វនិងដាំបន្លែជុំលក់ ដើម្បីរកប្រាក់ចំណូលលើកស្ទួយដល់សហគមន៏ ប្រសាសន៏នេះបានថ្លែងគឺនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៏ជិត២០០នាក់ កាលពី រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោក តិប ញាតា នាយខ័ណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ បានមានប្រសាសន៍ថា ខេត្តកំពង់ធំ មាន៨៧ សហគមន៍ព្រៃឈើ ដែលមានផ្ទៃដីសរុប ៨៣,១៣២,៣៤ហិចតា ប្រជាពលរដ្ឋជាសមាជិក ១៣៧២០គ្រួសារ ស្ថិតនៅ២៨ឃុំ ៦ស្រុក សហគមន៍ព្រៃឈើចំនួន២០ទៀតដោយមិនទានមានការប្រកាសពីខ័ណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ ដោយសារស្ថិតនៅក្នុង ពេលដំណើរការដោះស្រាយបញ្ហាជាមួយមូលដ្ឋាន ដើម្បីស្នើរសុំទទួលស្គាល់ពីក្រសួងកសិកម្ម មានសកម្មភាពដែល សហគមន៍ព្រៃឈើ បានអនុវត្តស្របតាមផែនការគ្រប់គ្រងព្រៃសហគមន៍ ដូចជាការងារដាំដើមឈើក្នុងព្រៃសហគមន៍ ថ្នាលបណ្តុះកូនឈើ ធ្វើផ្លូវការពារភ្លើង ដាក់ស្លាកសញ្ញាការពារ បោះបង្គោល ឬជីកប្រឡាយ ព្រំប្រទល់សហគមន៍ និង ធ្វើការសុវុឌ្ឍិកម្មព្រៃឈើ រៀបចំឥណទានសហគមន៍ និងលើកស្ទួយមុខរបរចិញ្ចឹមជីវិតរបស់សហគមន៍ រួមមានការកែ ច្នៃផលអនុផលព្រៃឈើ កែច្នៃផ្តៅនិងទឹកឃ្មុំ ដាំបន្លែ ឡជីឧស្ម័ន ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីជាដើម។
លោក ឈួនឆេន ប្រធានសហគមន៏ព្រៃឈើ អូរសោម បានបញ្ជាក់ថា!សហគន៏ព្រៃឈើ អូរសោមនេះ បានបង្កើតឡើងរយៈពេល១៣ឆ្នាំមកហើយចាប់ពីថ្ងៃទី៣០ខែកក្តដាឆ្នាំ២០០៤ មានប្រជាពលរដ្ខលរួមចំនួន២១៥គ្រួសារ នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក មកដល់បច្ចុប្បន្ននេះសហគមន៏មានផ្លូវអាចធ្វើដំណើចូលទៅកាន់តំបន់ទឹកធ្លាក់អូរសោមដែលកំពុងតែទាក់ទាញភ្ញៀវទេសចរចូលទៅកម្សាន្តដោយផ្អែកតាមគោលការច្បាប់គ្រប់គ្រងព្រៃសហគមន៏ដូចជា បទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈ កិច្ចព្រមព្រៀងនិងក្រុមល្បាតចំនួន៧ក្រុម ដើល្បាត១ខែ៤ដង មានការលើកទឹកចិត្តពីស្ថាប័នជំនាញនិងអាជ្ញាធរមូលដ្ឋានជាប្រចាំ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ ឲ្យចេះស្រឡាញ់ព្រៃខ្លួនឯង ស្រឡាញ់ព្រៃសហគមន៍ ទើបបានព្រៃវានៅគង់វង់ ពេលបានព្រៃសហគន៍ ហើយបែរជាបងប្អូនមួយចំនួន ចាត់ចែងលើផ្ទៃដីរបស់សហគមន៍ លួចកាត់ព្រៃរបស់សហគមន៍ ដោយគ្មានការអនុញ្ញាតិទៀត មូលហេតុនេះហើយទើបអាជ្ញាធរ ខេត្ត ភូមិ ឃុំ ស្រុក ស្នើរសុំដើម្បីបង្កើតសហគមន៍ តែសហគមន៍ខ្លះ មានទំនើសក្នុងសហគមន៍ ខូចនាំគ្នាយកដីលក់ឲ្យឈ្មួញ ចូរគិតថាអ្វីៗទាំងអស់នេះគឺជារបស់បងប្អូន បើមានបញ្ហាត្រូវ រាយការឲ្យភូមិ ឃុំ ស្រុក ខេត្ត ។
ឯកឧត្តម វេងសាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានបន្តរថា និងជួយផ្គត់ផ្គត់ដល់ជីវភាពក្នុងគ្រួសារ ក្រៅពីមុខរបរបោចវ័រជ័រផ្តៅ រកឃ្មុំនិងបេះផ្លែឈើលក់ ស្របពេលបច្ចុប្បន្នបច្ចេកវិជ្ជាសម័យទំនើប បានស្រាវជ្រាវរកឃើញពីប្រភេទសត្វដែលងាយស្រួលក្នុងការចិញ្ចឹមហើយទទួលបានតម្លៃខ្ពស់ គឺពូជសត្វគោ ដែលយកមកពីប្រទេសអូស្ត្រាលី ព្រោះសត្វគោនេះអាចចិញ្ជឹមជាលក្ខណៈគ្រួសារហើយកូនរបស់វាក្នុង១ក្បាលមានតម្លៃដល់ទៅ១ពាន់ដុល្លា(1000$) ចំនែកការដាំបន្លែវិលជុំវិញក៏អាចរកប្រាក់ជួយដល់ជីវភាពគ្រួសារបានមួយកម្រឹតដែរ គឺមានបន្លែដូចជាប៉េងបោះ សាឡាត ខាត់ណា ស្ពៃខ្តោប ខ្ទឹមបារាំង និងម្រះជាដើម ។ ដោយ ប៊ុន រដ្ឋា




































