VIDEO ឯកឧត្តម សោម ស៊ុន ចុះជួបសកម្មជនប្រធានក្រុមបក្សឃុំបន្ទាយស្ទោងដើម្បីពង្រឹងស្មារតី

0

កំពង់ធំៈ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណបក្សខេត្ត និងជាប្រធានក្រុមការងារបក្សចុះជួយឃុំបន្ទាយស្ទោង  ស្រុកស្ទោង ខេត្តកំពង់ធំ បានចុះជួបប្រធានក្រុមបក្ស ដើម្បីពង្រឹង និងជំនួយស្មារតី នៃការខិតខំបំពេញតួនាទីភារកិច្ច បក្សនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីដណ្តើមយកជ័យជំនះ ក្នុងពេលបោះឆ្នោតនៅថ្ងៃអាទិត្យទី​០៤ខែមិថុនា​ ឆ្នាំ​២០១៧​ ។

ប្រធានក្រុម​ការងារបក្ស​ និងសកម្មជន យុវជនភូមិបេង​ ឃុំបន្ទាយស្ទោង​ ស្រុកស្ទោង​ ខេត្ត​កំពង់ធំ​ ចំនួន​ ៣៥​នាក់​  បាន​ប្តេជ្ញា​ចិត្ត ស្មោះត្រង់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស​ប្រជាជនកម្ពុជា  និងខិតខំ​ដឹកនាំ​សមាជិក​បក្ស  និង​ក្រុមគ្រួសារ​ផ្ទាល់​ខ្លួន​ ឲ្យយល់នឹងស៊ីជម្រៅនូវគុណបំណាច់របស់ គណបក្សប្រជាជនកម្ពុជា ហើយនឹងទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ឲ្យ​បាន​គ្រប់​ៗគ្នា​ ។

នៅល្ងាចថ្ងៃ​ទី​២៣ខែឧសភា​ឆ្នាំ​២០១៧​ ឯកឧត្តម សោម ស៊ុន ប្រធាន​ក្រុម​ការងារ​ចុះជួយឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ បាន​ដឹកនាំ​សហការី​ ជួបជាមួយ​មេក្រុមការងារ​បក្ស​ និងសកម្មជនយុវជនប្រចាំភូមិបេង​ ឃុំបន្ទាយស្ទោង​ ស្រុកស្ទោង​ ចំនួន​៣៥​ នាក់​  ដើម្បីធ្វើការ​ការ​ផ្សព្វផ្សាយ​អំពី​គុណ​បំណាច់​ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានលះ បង់សាច់ស្រស់ឈាមស្រស់រំដោះប្រជាជនកម្ពុជាយើងឲ្យរួចផុតពីរបបប្រល័​យពូជ​សាសន៍​ ប៉ុល​ពត​ និង​អនុវត្ត​ន៍​គោលនយោបាយ​ឈ្នះៗរបស់សម្តេចតេជោ​ ហ៊ុន​ សែន​  ដែលបានបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​ដូច​សព្វ​ថ្ងៃ​នេះ​ ។

ក្នុងឳកាសចុះជួបសកម្មជន និងយុវជន បក្ស ឃុំបន្ទាយស្ទោង បានឆ្លៀតឳកាស​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​ធំៗចំនួន​១៣ចំណុច​ក្នុង​ការ​អភិវឌ្ឍ​ន៍​ឃុំ​សង្កាត់  និង​បាន​ពន្យល់​បង​ប្អូន មានការយល់ដឹងពីរបៀប​គូស​សន្លឹក​ឆ្នោត​ និង​ការ​ត្រៀម​ឯកសារ​ផ្សេងៗ​ សម្រាប់​ទៅបោះឆ្នោត​​  បង​ប្អូន​ប្រធាន​ក្រុម​បក្ស​ និងសកម្មជនយុវជនទាំងអស់នៅក្នុងភូមិបេងបានប្តេជ្ញាចិត្ត​ តស៊ូរួមរស់ជាមួយនឹង ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ឲ្យ​បាន​។

ដោយ  ប៊ុន  រដ្ឋា