កំពង់ធំៈ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានបន្តការចុះជួបប្រធានក្រុមបក្ស និងសកម្មជនយុវជន ភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ចំនួន៣៥ នាក់ដើម្បីរំលឹកឡើងវិញពីគុណបំណាច់ចំនួន៤ចំណុចធំៗរបស់គណបក្សប្រជាជនកម្ពុជាដែលបានធ្វើកន្លងមក និងកំពុងបន្តធ្វើ ដោយថែរក្សាឲ្យមានសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិបន្ត ដែលគ្មានគណបក្សណាមានសមត្ថភាពធ្វើបានឡើយ។
ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានដឹកនាំសហការីចុះជួបប្រធានក្រុមបក្សឃុំ និងសកម្មជន ឃុំបន្ទាយស្ទោង កាលពីព្រឹកថ្ងៃទី ២៦ ខែ ឧសភាព ឆ្នាំ ២០១៧ បានចុះក្នុងគោលបំណងពង្រឹងសមត្ថភាព ដើម្បីធ្វើការណែនាំដល់សមាជិកបក្ស ក្នុងការងារពន្យល់អំពីរបៀបគូសសន្លឹកឆ្នោត រួមទាំងឯកសារនានាដែល ត្រូវចាំបាច់យកភ្ជាប់ទៅជាមួយ ដោយមិនអាចអាក់ខានបាន ដូចជាអត្តសញ្ញាណប័ណ្ណ និងលិខិតផ្សេងៗដែលមាន តំលៃស្មើរនឹងអត្តញ្ញាណប័ណ្ណ ច្បាប់តំម្រូវឲ្យបោះឆ្នោតបាន ។
ក្នុងឳកាសនោះឯកឧត្តម សោម ស៊ុន បានផ្តាំផ្ញើរដល់សមាជិក សមាជិកាយកចិត្តទុកដាក់ ផ្តល់តំលៃឲ្យមានសារៈសំខាន់បំផុត ក្នុងពេលដែលលោកតា លោកយាយ បង ប្អូន ក្មួយៗ ចេញទៅប្រើប្រាស់សិទ្ធិបោះឆ្នោតដែលម្នាក់អាចបោះបានតែម្តងក្នុងឳកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងត្រូវចងចាំថា សំលេងឆ្នោតក្នុងមួយសន្លឹករបស់លោកតា លោកយាយ បង ប្អូន អាចសម្រេចវាសនារបស់ប្រទេសជាតិបាន ដូច្នេះមុននឹងគូសសន្លឹកឆ្នោតសូមពិនិត្យមើល រូបសញ្ញាទេវតាបាចផ្កា តែមួយគត់ តំណាងឲ្យគណបក្សប្រជាជន ដែលមានលទ្ធភាពជួយឲ្យជីវភាពបងប្អូនធូរធា និងមានសន្តិភាព និងការអភិឌ្ឍន៍ និងសូមឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបាន គ្រប់គ្នា ។
និងសូមអំពាវនាវសុំឲ្យបងប្អូនជាមេក្រុមបក្សទាំងអស់ និងសកម្មជនយុវជនភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ចងចាំនូវការអនុវត្តរបស់គណបក្សប្រជាជនកម្ពុជា ៤ចំនុច រួមមាន ១/រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលកាន់អំណាចហើយកាប់សម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង៣លាននាក់ ក្នុងរយៈពេលបីឆ្នាំប្រាំបីខែនិងម្ភៃថ្ងៃ ។២/ តស៊ូប្តូរផ្តាច់ លះបង់សាច់ស្រស់ឈាមស្រស់ ការពារមិនឲ្យរបបប្រល័យពូជសាសន៍ប៉ុលពត វឹលត្រឡប់មកវិញ ។៣/ ធ្វើឲ្យប្រទេសជាតិយើងមានសន្តិភាពពេញលេញ នៅទូទាំងប្រទេស ដោយយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុន សែន ដែលពីរបបមុនៗមកមិនធ្លាប់មាន ។៤/ ធ្វើឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍នៅគ្រប់ទីកន្លែង ដូចដែលយើងកំពុងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ។
ដោយ ប៊ុន រដ្ឋា




































