VIDEO យើងរួមគ្នាការពារថែរក្សាសន្តិភាព ប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពូជាដើម្បីសន្តិភាព

0

កំពង់ធំៈ ប្រធានក្រុមបក្ស និងសកម្មជន យុវ្ធជនបក្ស ចំនួន​១០៥​ នាក់​ ដែល​បាន​អញ្ជើញ​មក​ពី​ភូមិ​ចំនួន​បី​ ឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ បានប្តេជ្ញាចិត្ត ដឹកនាំសមាជិក​ក្រុមគ្រួសារ ទៅបោះ​ឆ្នោត ជូន​គណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ឲ្យបន្តធ្វើជា​នាយករដ្ឋមន្រ្តីនៃអណត្តិទី៤ ដើម្បីថែ​រក្សាសមិទ្ធផលសន្តិភាពឲ្យបានយូរអង្វែង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឲ្យប្រទេសជាតិស្ថិត​ក្នុងភាពរុងរឿងនិងរីកចម្រើន ។

ប្រជាពលរដ្ឋដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា បានពោលពាក្យសោកស្តាយ ជីវិតប្រជាជលរដ្ឋខ្មែរ​ដែល​បាន​​​ស្លាប់ក្នុងរបបបនក្បត់ប្រល័យពូជសាសន៍​ ប៉ុលពត ក្នុងរយះពេលកាន់អំណាច បានកាប់សំលាប់ប្រជា​ស្លូត​ត្រង់ អស់ជាង៣លាននាក់ គឺដោយសារតែការជ្រើសរើសមេដឹកនាំខុស បានធ្វើឲ្យប្រទេសជាតិមានសង្រ្គាម​ការបែក​បាក់ ហើយប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាង ៣លាននាក់ ដែលបានស្លាប់ គឺគ្មានឳកាសបានឃើញសន្តិភាព​ដូចថ្ងៃ​នេះនោះទេ តែវាជាសំណាងល្អរបស់បងប្អូនដែលរួចផុតពីសេចក្តីស្លាប់ ដោយសារគុណបំណាច់ដ៏ធំធេងរបស់​គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានរំដោះប្រជាជនឲ្យរស់រានមានជីវិតសារជាថ្មី និងមានសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នាថែរក្សាសន្តិភាពបន្តទៀត។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃបក្សខេត្ត និងជាប្រធាន​ក្រុម​ការងារ​​ចុះជួយឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ  បានបន្តជួបជាមួយប្រធានក្រុម​បក្ស​​​និង​​សកម្មជន​យុវជនភូមិរបស់គណបក្ស​ប្រជាជន ​ ដែល​បាន​អញ្ជើញ​មក​ពី​ភូមិ​ចំនួន​បី​ មក​ពី​ភូមិ​ កុកគ្រួស​ចំនួន​ ៣៧​ នាក់​ ភូមិ​គោក​សណ្តែក​ ចំនួន​២៥​ នាក់​ និង​ភូមិ​ឈើ​ទាល​ ចំនួន​ ៤៣​ នាក់​ សារុប​១០៥​ នាក់នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៨​ខែឧសភា​ ឆ្នាំ​២០១៧​។

ឯកឧត្តម សោម ស៊ុន ជាប្រធាន​ក្រុម​ការងារ​​ចុះជួយឃុំបន្ទាយស្ទោង បានមានប្រសាន៍ណែនាំ រំលឹកការ​ចងចាំក្រុម​ការងារ​បក្ស ​ ពីរបៀបគូសសន្លឹកឆ្នោតបោះបានការ និងបានផ្តាំផ្ញើរដល់បងប្អូន​ប្រធានក្រុម​បក្ស ណែនាំបន្តដល់សមាជិកក្រុមគ្រួសារ ដែលមានឈ្មោះបោះឆ្នោត ខណៈពេលដែលទៅប្រើប្រាស់​សិទ្ធបោះឆ្នោត ដោយហាមមិនឲ្យផឹក​ជាតិ​ស្រវឹង ពាក់អាវបក្ស និងខោអាវប្រដាប់អាវុធ និងសូមភ្ជាប់នូវ​អត្តសញ្ញាណប័ណ្ណ  និងលិខិតបញ្ជាក់ពីភូមិឃុំ ដើម្បីមានសិទ្ធបោះឆ្នោត ដើម្បីចៀសវាងខូចសំលេង​ឆ្នោត ។

ដោយ  ប៊ុន រដ្ឋា