លោក អ៉ី ចំរើន កំពុងបើកភ្លើងខៀវឲ្យក្រុមឈ្មួញដឹកបទល្មើសព្រៃឈើចូលទៅប្រទេសវៀតណាមយ៉ាងអណាធិបតេយ្យ

0

ខេត្តរតនគិរី: រថយន្តសាំយ៉ុងដឹកឈើប្រណិតចេញទៅប្រទេសវៀតណាមយ៉ាងកគ្រឹកកគ្រេងមិនមានសមត្ថកិច្ចជំនាញពាក់ព័ន្ធទប់ស្កាត់នឹងបង្ក្រាបឡើយ។ជាក់ស្តែងនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៧នេះ មានរថយន្តសាំយ៉ុងប្រមាណជិត២០ទៅ៣០គ្រឿង ដូចជាមានឈ្មោះម្ចាស់សាំយ៉ុងរួមមាន៖ ឈ្មោះ ម៉េង សាំយ៉ុងលេខ7911 ឈ្មោះ អាស្មី សាំយ៉ុងលេខ5473 ឈ្មោះ អាឡុង សាំយ៉ុងលេខ6475 ឈ្មោះ ចែនាង សាំយ៉ុងលេខ1250 ឈ្មោះ ចែរ៉ាន សាំយ៉ុងលេខ4034 ឈ្មោះ អាប៊ុន សាំយ៉ុងលេខ3934 ឈ្មោះ ចែរ៉ាន ហៅយាយទឹកនោមផ្អែម សាំយ៉ុងលេខ1604 ឈ្មោះ ស្រីគា សាំយ៉ុងលេខ0666 ១គ្រឿងទៀតលេខ5204 ឈ្មោះ ល័ក្ខ តុ សាំយ៉ុងលេខ0885 ឈ្មោះ យាយងងិត សាំយ៉ុងលេខ1290 ឈ្មោះ ស្រីដា សាំយ៉ុងលេខ4935 ឈ្មោះ យាយចេន សាំយ៉ុង​លេខ1297។ល។រថយន្តសាំយ៉ុងទាំងនោះចេញពីក្រុងបានលុងឆ្ពោះទៅកាន់ច្រកទ្វារអន្តជាតិអូរយ៉ាដាវតាមបណ្តោយផ្លូវជាតិលេខ៧៨ សមត្ថកិច្ចយាមតាមដងផ្លូវជាតិមាន ៦០ស្ថាប័នពុំដែលឃើញទប់ស្កាត់នឹងបង្ក្រាបឡើយ។ មានតែបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទៅវិញ។

ពាក់ព័ន្ធបញ្ហាខាងលើនេះលោក អ៉ី ចំរើន ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវមិនអាចសុំការបំភ្លឺបាននោះទេដោយមិនអាចទំនាក់ទំនងបាន។គួរបញ្ជាក់ថា លោក អាន អនុប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានហាមឃាត់អ្នកសារព័ត៌មានមិនឲ្យថតខណះពេលដែលរថយន្តសាំយ៉ុងដឹកជញ្ជូនបទល្មើសព្រៃឈើទៅប្រទេសវៀតណាមមិនបានត្រួតពិនិត្យទៅលើរថយន្តសាំយ៉ុងទាំងនោះ ថែមទាំងបើកច្រកទ្វារអន្តរជាតិអូរយ៉ាដាវឲ្យរថយន្តសាំយ៉ុងដឹកជញ្ជូនបទល្មើសព្រៃឈើចូលទៅប្រទេសវៀតណាមយ៉ាងរលូន។ដោយ: យក្ខឡោម