VIDEO ប្រធានក្រុម​បក្ស​ និងសកម្មជនយុវជនប្តេជ្ញា​ចិត្ត​ដឹកនាំ​សមាជិក​និង​ក្រុមគ្រួសារ​ទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា

0

 

កំពង់ធំៈ ប្រធានក្រុម​បក្ស​ និងសកម្មជនយុវជនបក្សភូមិចំនួន៤ភូមិ ​ បានប្តេជ្ញា​ចិត្តដឹកនាំ​សមាជិក​និង​ក្រុមគ្រួសារ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ និងគាំទ្រសម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី  និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នេះ ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា  គឺបោះ​ឆ្នោតឲ្យខ្លួនឯង  ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស ឈានទៅរកភាពរីកចម្រើន។

ប្រធានក្រុមបក្ស និងសកម្មជន យុវ្ធជនបក្ស ចំនួន​១៥០នាក់​ ដែល​បាន​អញ្ជើញ​មក​ពី​៤ភូមិ​​​ ឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ក្នុងនោះមានភូមិ​រលួស​ចំនួន​ ៥០​ នាក់​ ភូមិ​ បវែង​ចំនួន​ ៥០​ នាក់​  ភូមិ​តាម៉ើចំនួន​២០នាក់​ និង​ភូមិ​ដូនប៉ុក ចំនួន​ ៣០​ នាក់​ បានមកជួបជុំក្នុងពិធីផ្សព្វផ្សាយ សមិទ្ធផល របស់គណ​បក្ស​​ប្រជាជន​ ដែលធ្វើបាន​ និងពន្យល់បង្រៀនការគូសសន្លឹក​ឆ្នោតដ៏ត្រឹមត្រូវ ចៀសវាងមានការ​ខូចខាត​នៅពេលបោះឆ្នោត បានធ្វើឡើងនៅភូមិ បវែង ឃុំបន្ទាយ​ស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ​ព្រឹក​ថ្ងៃ​២៩ខែ​ឧសភា​ ឆ្នាំ​២០១៧។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណបក្សខេត្ត និងជាប្រធាន​ក្រុម​ការងារ​​ចុះជួយឃុំបន្ទាយស្ទោង បានមានប្រសាន៍ផ្សព្វផ្សាយណែនាំ ពីសមិទ្ធ​ផលធំៗរបស់គណបក្សប្រជាជនកម្ពុជា ​និងជា​មរតក​ធំ​ៗ​ចំនួនបួន​យ៉ាង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​បាន​ ទី១/គឺ​បានរដោះប្រជាជនឲ្យរួ​ចផុត​ពី​របបប្រល័យពូជសាសន៍ប៉ុល​ពត​  ទី២/ទប់ស្កាត់ការពារ​មិន​ឲ្យ​របបប្រល័យពូជសាសន៍ប៉ុល​ ពត​វិល​ត្រឡប់​មក​វិញ​ ទី៣/អនុវត្ត​ន៍​គោលនយោបាយ​ឈ្នះៗរបស់សម្តេចតេជោ​ បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​សន្តិភាព​ និង​ទី​៤/​ ការ​អភិវឌ្ឍ​ន៍​ប្រទេស​ជាតិ​ឲ្យ​មានការ​រីក​ចំរើន​ និង​បន្ត​អភិវឌ្ឍ​ន៍​ ។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃបក្សខេត្ត បានបង្រៀនគូសសន្លឹកឆ្នោតដល់ប្រធានក្រុម​បក្ស​​​និង​​សកម្មជន​យុវជនបក្ស ភូមិរបស់គណបក្ស​ប្រជាជន ដើម្បីផ្ទៀងផ្ទាត់ការយល់ដឹងរបស់សមាជិកបក្ស ក្នុងពេលបោះឆ្នោតឲ្យមានប្រសិទ្ធិភាព និងបានផ្តាំផ្ញើរដល់បងប្អូន​ប្រធានក្រុម​បក្ស ណែនាំបន្តដល់សមាជិកក្រុមគ្រួសារ ដែលមានឈ្មោះបោះឆ្នោត ខណៈពេលដែលទៅប្រើប្រាស់​សិទ្ធបោះឆ្នោត ដោយហាមមិនឲ្យផឹក​ជាតិ​ស្រវឹង ពាក់អាវបក្ស និងខោអាវប្រដាប់អាវុធ និងសូមភ្ជាប់នូវ​អត្តសញ្ញាណប័ណ្ណ  និងលិខិតបញ្ជាក់ពីភូមិឃុំ ដើម្បីមានសិទ្ធបោះឆ្នោត ដើម្បីចៀសវាងខូចសំលេង​ឆ្នោត ។

ដោយ  ប៊ុន រដ្ឋា