កំពង់ធំៈ មហាគ្រួសារស្រឡាញ់សន្តិភាព សេរីភាព និងការអភិវឌ្ឍន៍ របស់គណបក្សប្រជាជនកម្ពុជា ជិត២០០០នាក់ បានចូលរួមរីករាយអបអរសាទរ នូវកំលាំងមហាសាមគ្គី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៧ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមាជិកសមាជិការ គណបក្សប្រជាជនកម្ពុជាចំនួន១,៧៨០នាក់ បានមកពីឃុំបន្ទាយស្ទោង ឃុំរុងរឿង និងឃុំព្រះដំរី បានអញ្ជើញមកជួបជុំគ្នា នៅក្នុងបរិវេណវត្តបទុម ស្ថិតក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរៀបចំក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០១៧ ។
នៅក្នុងបរិយាកាស នៃពិធីដង្ហែរក្បួនឃោសនាបោះឆ្នោត នៅថ្ងៃបញ្ចប់ក្នុងប៉េសកម្មយុទ្ធនាការឃោសនាបោះឆ្នោត គេសង្កេតឃើញមាន ប្រជាពលរដ្ឋជិត២០០០នាក់ ពាក់អាវយឺតសរ និងមួកស មានរូបសញ្ញាទេវតាបាច់ផ្កា បានជិះរថយន្ត តូចធំ អមដោយម៉ូតូរាប់ជាង៥០០គ្រឿង មកពីឃុំចំនួន៣ ក្នុងនោះមានឃុំបន្ទាយស្ទោង ឃុំព្រះដំរី និងឃុំរុងរឿង បានកំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវលំតូចធំ និងផ្លូវជាតិ តុបតែងលម្អដោយស្លាកសញ្ញារូបទេវតាបាចផ្កា ដែលតំណាងឲ្យគណបក្សប្រជាជនកម្ពុជា បានកំពុងតែស្រែកហោរ ក ញ្ជ្រាវអបអរសាទរ និងប្តេជ្ញាចិត្ត ដណ្តើមយកមហាជោគជ័យ ជូនគណបក្សប្រជាជនកម្ពុជាឲ្យបាន ក្នុងអណត្តិទី៤ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ ។
ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានមានប្រសាសន៍ កោតសសើរមហាគ្រួសាររបស់គណបក្សប្រជាជនកម្ពុជា ដែលមានឆន្ទះមុះមុត ស្នេហាជាតិមាតុភូមិ និងជាកម្លាំង សាមគ្គីតស៊ូប្តេជ្ញាដឹកនាំសមាជិក ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងសូមអគុណដល់សមាជិកទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ច ក្នុងយុទ្ធនាឃោសនាបោះឆ្នោត តាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ ដែលបាន ឆ្លុះបញ្ចាំងឲ្យឃើញពីការយល់ដឹងដ៏ត្រឹមត្រូវ ជឿជាក់និងទុកចិត្ត ចូលរួមរស់សុខទុក្ខជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្រគ្រប់ៗអណត្តិ ឲ្យសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា 
ដោយ ប៊ុន រដ្ឋា




































