កំពង់ធំៈ បន្ទាប់ពី គណបក្សនយោបាយ បានធ្វើការឃោសនារកសំលេងឆ្នោត ក្នុងរយះពេល១៤ ថ្ងៃ ដើម្បីឲ្យសមាជិកគាំទ្របក្សរបស់ខ្លួន ក៏បានឈានដល់ទីបញ្ចប់នៅថ្ងៃទី២ ហើយរហូតមកដល់ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ គឺជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានមកចូលរួមទៅប្រើសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជ្រើសរើសអ្នកដែលលោកពេញចិត្ត ។
ក្នុងនោះគេសង្កេតឃើញ ប្រជាប្រុសស្រី លោកយាយ លោកតា បានអញ្ជើញមកបោះឆ្នោត ជាក់ស្តែងនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងសកម្មភាពនៃការបោះឆ្នោត គឺមានសភាពប្រកបដោយរលូន ពុំមានសភាពការណ៍ខុសប្រកតីនោះទេ ក្នុងនោះគឺមាន អ្នកសង្កេតការណ៍ ឈរត្រៀបត្រា ពិនិត្យឯកសារទទួលសិទ្ធិក្នុងការបោះឆ្នោត និងកម្លាំងសមត្ថកិច្ច ប្រចាំតាមគោលដៅ ដើម្បីការពារសុវត្តិភាព ជូនប្រជាពលរដ្ឋ ក្នុងពេលធ្វើដំណើរមកបោះឆ្នោត និងពេលត្រឡប់ទៅវិញដោយសុវត្តិភាព តែដោយឡែកការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់នាពេលនេះ គឺមានសភាពស្ងប់ស្ងាត់ជាងរាល់ដង ។
នៅក្នុងខេត្តកំពងធំ មានគណបក្សនយោបាយចំនួន៩ គណបក្ស មានប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតមានចំនួន៣៤៥,២២៨ នាក់ មានការិយាល័យបោះឆ្នោតចំនួន ១០៥៣ ការិយាល័យ និងចំនួនក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៥៧៧ នាក់ ប្រជាពលរដ្ឋបានចាប់ផ្តើមប្រើប្រាស់សិទ្ធិក្នុងការបោះឆ្នោត ចាប់តាំងពីម៉ោង៧.០០នាទីព្រឹក រហូតដល់វេលាម៉ោង៣ រសៀលក្នុងថ្ងៃទី ៤ ខែមិថុនា ដដែល ក្រោយមកក៏គណកម្មការតាមការិយាល័យបោះឆ្នោតបាន ចាប់ផ្តើមចាប់ផ្តើមសរុបលទ្ធផល នៅតាមការិយាយល័យរៀងៗខ្លួន ។
ដោយ ប៊ុន រដ្ឋា




































