កំពង់ធំៈ សេចក្តីរាយការណ៍ បានបញ្ជាក់ថា មានករណីជនឆបោកមួយក្រុម បាននាំរថយន្តលុចស៊ីស៣៣០មួយគ្រឿងយកទៅបញ្ចាំឲ្យទៅឈ្មួញម្នាក់ នៅក្នុងខេត្តសៀមរាប ក្រោយពីបានមើលរថយន្ត ហើយថែមទាំងត្រូវរ៉ូវតំលៃគ្នាហើយ ក៏បានពិនិត្យឯកសាររថយន្ត តែម្ចាសហាងពុំបានយកចិត្តទុកដាក់និងឯកសារឲ្យបានច្បាសលាស់ទើប បានហុចលុយឲ្យទៅជនឆបោកចំនួន២ម៉ឺនដុល្លា ខណៈពេលនោះម្ចាស់ក៏កំពុងតែពិនិត្យម្តងទៀត តែហេតុការស្មានមិនដល់ ទើបដឹងថាជាឯកសារក្លែងក្លាយ រីឯជនសង្ស័យបានវិចលុយហើយរត់ចូលរថយន្តបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ដែលជារថយន្តបក្ខពួករបស់គេឈប់ចាំនៅខាងក្រៅ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្តថា ក្រោយពីជនឆបោកបានរត់ចូលឡាន ម្ចាស់លុយបាននាំគ្នាជិះម៉ូតូដេញតាម ដោយក្រុមជនសង្ស័យបានយកលុយទៅជាមួយចំនួន២ម៉ឺនដុល្លាទៅជាមួយផង ដោយមិនបានដឹងថា គោលដៅរបស់ក្រុមជនឆបោកនឹងធ្វើដំណើរឆ្ពោះទៅផ្លូវណានោះទេ តែដោយការយកចិត្តទុកដាក់របស់សមត្ថកិច្ចខេត្តសៀមរាប បានធ្វើកិច្ចសហការជាមួយជាមួយនឹងកម្លាំងសមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំប្រទល់ ដើម្បីធ្វើការ ឃ្លាំមើលនិងទប់ស្កាត់។
លុះក្រោយមកលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាកម្លាំងដាក់គោលដៅឃ្លាំមើលរថយន្តមុខសញ្ញា តាមការផ្តល់ដំណឹងពីលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំទើបបានប្រទះឃើញរថយន្តបាឡែន ដែលជាមុខសញ្ញាមកមែន សមត្ថកិច្ចបានឃាត់រថយន្តបាឡែន តែក្រុមជនឆបោកដឹងខ្លួន ក៏បានបើករត់ចូលតាមផ្លូវលំ រីឯកកម្លាំងសមត្ថកិច្ចដេញចាប ប្រផាត់ប្រភីងទាំងកណ្តាលភ្លៀង ទើបធ្វើឲ្យរថយន្តក្រុមជនសង្ស័យ បានរអិលធ្លាក់ទៅនឹងក្រឡុកក្បាលទៅមុន ទៅមុខលែងរួច ហើយក្រុមនេះបាន បើកទ្វាឡាននាំយកទាំងលុយ២ម៉ឺនដុល្លារត់ចូលក្នុងព្រៃ។
លោកវរៈសេនីយ៍ទោ ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ បានឲ្យដឹងថា ក្រោយពីបានទទួលកាណែនាំចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ក្រោមការបញ្ជាផ្ទាល់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានដាក់កម្លាំងត្រួតពិនិត្យនៅមុខអធិការ ខណៈបានប្រទះឃើញរថយន្តបាឡែនដែលជារថយន្តសង្ស័យ បទចូលហាងបាយនៅរមណីយដ្ឋានប្រិយប្រស់ ខណៈលោកបានចុះពីលើឡាន ដើរទៅសួរនាំ ស្រាប់តែរថយន្តជនសង្ស័យបានបើករត់ នៅវេលាម៉ោង២ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០១៧ ដោយបើក ចូលតាមផ្លូវលំ ក្រោយមិនបានរអិលធ្លាក់ក្រឡុក នៅចំនុច តាពិជ្រ ឃុំ នីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយហើយចន្លោះនៃការដេញមានគម្លាតពីគ្នា១គីឡូដី ស្រាប់តែជនសង្ស័យបានចុះពីលើឡាន ហើយរត់ចូលព្រៃបាត់ ។
លោកវរៈសេនីយ៍ទោ ខេន ឈុនគ័រ បានបន្តថា បានដាក់កម្លាំងជា២០នាក់នាំគ្នាហំព័ទ្ធក្នុងព្រៃរហូតមកដល់ម៉ោង ១០យប់ក៏ពុំទានឃើញ ប្រទះឃើញនៅឡើយទេ តែទោះជាយ៉ាងណានោះគឺក្នុងក្នុងកិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសនេះ គឺសមត្ថកិច្ចបានឃាត់បានរថយន្តចំនួន ២គ្រឿងផងដែរ ទី១គឺរថយន្តលុខស៊ីស៣៣០ និងរថយន្តបាឡែន អត់ស្លាកលេខមួយគ្រឿង អញ្ចឹងចំនួនលុយ២ម៉ឺនរៀលគឺពួកវាដោះដូរនឹងឡានចំនួន២គ្រឿងហ្នឹង ។
តាមការឃ្លាំមើលកិច្ចសហប្រតិបត្តិការទប់ស្កាត់រាល់បទល្មើស គេសង្កេតឃើញថា រាល់បទល្មើសឆក់ប្លន់ លួច ទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ ឲ្យតែឆ្លងកាត់ខេត្តកំពង់ធំ មានការផ្តល់ព័ត៌មានច្បាស់លាស់ ក្តាប់បាននូវមុខសញ្ញា ជនល្មើស និងភិនភាគរថយន្ត គឺមិនអាចឆ្លងផុតពីទឹកដីខេត្តកំពង់ធំបានឡើយ កន្លងមានករណីលួចម៉ូតូ រថយន្ត និងបទល្មើសផ្សេងភាពច្រើនគឺជាអន្ទាក់សមត្ថកិច្ចខេត្តកំពង់ធំ ។ ដោយ ប៊ុន រដ្ឋា



































