កំពង់ធំៈ ស្រ្តីម៉េម៉ាយកូន៣ ផ្ទុះកំហឹងនឹងហៅប្រុសស្នេហ៍ មកសែនពុំបានដូចបំណង បានសម្រេចចិត្ត ចងកធ្វើអត្តឃាតខ្លួនឯងស្លាប់ដោយសុវត្តិភាព ដោយសារតែសង្គ្រាមត្រីកោណស្នេហា ចាំបាច់មានម្នាក់ត្រូវចុះចេញពីសៃវៀនស្នេហ៍ ទើបានបង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ដោសារតែគំនិតគិតខ្លី មួយបណ្តាលឲ្យកូន៣នាក់កំព្រាឯកការ គ្មានមេបាទីពឹង។
តាមការឲ្យដឹងពីអ្នកភូមិផងរបងតែមួយ បានបញ្ជាក់ប្រាប់ថា ស្រ្តីមមេម៉ាយនេះ បានលែងលះប្តីមកយូរហើយ លុះក្រោយមកក៏បាន ជំពាក់ចិត្តលើបុរសម្នាក់ ដែលមានប្រពន្ឋកូនរួចហើយ មានឈ្មោះ ញ៉ក់ គ្រីទីលំនៅភូមិរនាម ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ អ្នកទាំងពីបានស្គាល់ ចិត្តស្គាល់ថ្លើមរហូតឈានដល់ក្រេបទឹកឃ្មុំព្រះច័ន្ទជាមួយគ្នា ទើបប្រវត្តិស្នេហានេះបានបែកធ្លាយដល់ អ្នកភូមិដឹងលឺជាទូទៅ ខាងស្រីបានសម្រេចចិត្ត ធ្វើពិធីសែនព្រេន ជាមួយបុរសមហាសំណាង ដែលគេដឹងថាមានប្រពន្ឋរួចហើយ ដល់ថ្ងៃណាត់សែនផ្តាច់ខ្មោច តែមិនឃើញបុរសជាគូរកម្មមកសែន តូចចិត្តក៏ បានសម្រេចចិត្តចងក ស្លាប់ខ្លួននឹងខ្សែអង្រឹង ស្លាប់យ៉ាងអាណោធអាធ័ម ចោលកូនទាំង៣នាក់ ឲ្យនៅកំព្រាគ្មានមេបា។
ស្ត្រីអភ័ពស្នេហ៍ ដែលត្រូវបានសមត្ថកិច្ចអះអាងថា ឈ្មោះ គឹម អាង អាយុ២៩ឆ្នាំរស់នៅភូមិ ស្រឡៅស្រោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានស្លាប់ និងបន្សល់កូនកំព្រាតូចៗ៣នាក់ប្រុស២ស្រី១ ត្រូវបានសាច់ញាតិ ប្រទះឃើញនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧ ចំនុចផ្ទះបាយរបស់ខ្លួន បើតាមមន្ត្រីប៉ូលិសបានឱ្យដឹងទៀតថា:ស្ត្រីរងគ្រោះនិងឈ្មោះញ៉ក់ គ្រីស្រលាញ់គ្នារបៀបលូចលាក់ជាយូមកហើយប៉ុន្តែបងប្អូនខាងស្រីមិនទាន់ដឹងក្រោយបងប្អូនរឿងក៍នាំគ្នាស្តីបន្ទោសថា:យកអីប្តីគេមិន ដែល រស់នៅសុខស្រួលទេដោយតូចចិត្តនិងបងប្អូនស្តីបន្ទោសផងនោះគួបផ្សំនិងហៅគូស្នេហ៍មកសែនព្រេនតែគូស្នេហ៍មិនមកក៍ដាច់ចិត្តបញ្ចប់ជីវិតដោយចងករធ្វើអត្តឃាតតែម្តងទៅ៕
ដោយ ប៊ុន រដ្ឋា




































