ទឹកស្ទឹងសែនដង្ហក់ឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំតៗគ្នាជាច្រើនថ្ងៃ

0

កំពង់ធំៈ ដោយសារតែមានសភាពអាកាសធាតុប្រែប្រួល ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនកំដៅបានធ្វើ ឲ្យ​អាកាសធាតុបំរែប្រួល បានបង្ករឲ្យមានភ្លៀងធ្លាក់ជោគជាំចាប់តាំងពីដើមខែមេសា ឆ្នាំ ២០១៧ ដែលវា ខុសគ្នាស្រឡះនឹងអាកាសធាតុឆ្នាំ ២០១៦ កន្លងមកបង្ករឲ្យដីប្រេះក្រហែងគ្មានទឹកគ្រប់គ្រាន់សម្រាប់​ប្រជាពលរដ្ឋប្រើប្រាស់ មិនតែប៉ុណ្ណោះធ្វើឲ្យរាជរដ្ឋាភិបាលមានវិធានការ ឲ្យតាមបណ្តាឃុំសង្កាត់ ចុះជួយ អន្តរាគមន៍ចែករំលែកទឹកដល់ប្រជាពលរដ្ឋ ។

ជាក់ស្តែងក្នុងរយះពេលខែមេសា ខែឧសភា និងខែមិថុនា ដំណក់ទឹកភ្លៀងបានធ្លាក់ចុះមកឥតឈប់ឈរ បង្ករឲ្យទឹកស្ទឹងសែន និងស្ទឹងដ៏ទៃទៀតមានទឹកហូរហៀរគ្រប់ទិសទី ជាក់ស្តែងស្ទឹងសែនគិតមកដល់​ថ្ងៃ​ទី៧ ខែមិថុនា ឆ្នាំ ២០១៧ កម្ពស់ទឹកភ្លៀងបានឡើងដល់ចំនុច១៣.៣៥ស.ម ទិដ្ឋភាពទឹកស្ទឹងឡើងល្ហ​ល្ហាចស្មើរនិងខែវស្សា បង្ករឲ្យមានការព្រួយបារម្ភណ៍ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែ​ប្រកបមុខរបរធ្វើស្រែប្រាំង និងប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងសែន ដោយខ្លាចទឹកជំនន់។

លោក យោ ឡា ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ធំ បានមានប្រសាសន៍ថា ភ្លៀងនិងកាត់ បន្ថយការធ្លាក់ភ្លៀងចាប់ពីពេលនេះតទៅ ហើយក៏ពុំមានហេតុការណ៍ ទឹកជំនន់ដែលធ្វើឲ្យមានការព្រួយ​បារម្ភណ៍នោះទេ ការធ្លាក់ភ្លៀងនេះគឺដោយសារប្រទេសយើង រងសម្ពាធខ្យល់ព្យុះមកពីប្រទេសជិតខាង ដោយចុងៗទេ ពុំបានទទួលរងឥទ្ធិពលខ្យលព្យុះចំៗឡើយ នៅពេលនេះវានិងបាត់ទៅវិញហើយ  និង​សូមផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភណ៍ឡើយ។

សូមបញ្ជាក់ថា មូលហេតុ​ដែល​ទឹកស្ទឹងសែនមានកំណើនឡើងបែបនេះ គឺបណ្តាលមកពីស្ទឹងសែនជា ស្ទឹងដែលមានប្រវែងវែង ចាប់តាំងពីទន្លេសាប ឆ្លងកាត់កំពង់ធំ ព្រះវិហារ និងខេត្តជាប់ព្រំប្រទល់មួយ​ចំនួនទៀត ដោយការប្រមូលផ្តុំនៃទឹកភ្លៀង បានហូរចូលស្ទឹងសែនតែមួយ ហើយទម្លាក់មកទន្លេសា  ទើបបង្ករឲ្យទឹកស្ទឹងឡើងជាបន្តបន្ទាប់ឥតឈប់ឈរ ។

ដោយ  ប៊ុន  រដ្ឋា