ខេត្តរតនគិរី:គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់កាលពីវេលាម៉ោង៥នឹង៣០នាទីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ចន្លោះ ង្គោល លេខ៥៤០-៥៤១ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ក្នុងទីសដៅស្របគ្នា។
នគរបាលស្រុកកូនមុំបានឲ្យដឹងថា រថយន្តបង្កម៉ាក ធុនត្រា ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AE.0769អ្នកបើកបរ ឈ្មោះ ម៉ោញ ខុន ហៅសង់ជាមន្ត្រីនគរបាលខេត្ត បានបុកជាមួយម៉ូតូ
ម៉ាកវ៉េវឆ្លាម គ្មានស្លាកលេខអ្នកបើកបរ ឈ្មោះ ផន នី អាយុ៤៥ ឆ្នាំជាប្តីរងរបួសធ្ងន់ អ្នករួមដំណើរឈ្មោះ ឆាល សុខ អាយុ៤៣ ឆ្នាំជាប្រពន្ធរងរបួសធ្ងន់។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កបានដឹកជនរងគ្រោះទាំង២យកមកព្យាលបាលនៅមន្ទីពេទ្យបង្អែកខេត្ត។ចំណែករថយន្តនឹងម៉ូតូនគរបាលបានរឹបអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំដើម្បីរងចាំដោះស្រាយជាក្រោយ ។ដោយ: យក្ខឡោម




































