សិក្ខាសាលាកាត់បន្ថយភាពក្រីក្ររបស់ជនពិការ មរយះលើកកម្ពស់កំណើនការងារនិងអាជីពសមស្រប

0

 

កំពង់ធំៈ វិស័យទេសចរណ៍ ជាវិស័យអាទិភាពដ៏សំខាន់មួយ ក្នុងការកសាងសេដ្ឋកិច្ចសង្គម ដោយបាននាំ​ចំណូល​ជូនជាតិ ផ្តល់ឳកាសការងារ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកប​ដោយប្រសិទ្ធិភាព ក្នុងនោះបានជួយដល់សង្គមគ្រួសារ ទាំងគ្រួសារជនពិការឲ្យមានជីវភាពសេដ្ឋកិច្ច​គ្រួសារល្អប្រសើរ តាមរយះ​ការ​បញ្ចេញសមត្ថភាព ជនពិការនិងចូលរួមកាតព្វកិច្ចរបស់កម្ពុជា ជាហត្ថ​លេខីនៃអនុសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ ប្រសាសន៍នេះ ត្រូវបានឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍  លើកឡើង​នៅក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីការកាត់ បន្ថយភាពក្រីក្ររបស់ជនពិការ តាមរយះលើកកម្ពស់​កំណើន​ការ​ងារ និងអាជីពសមស្របសម្រាប់ជន​ពិការ ដែលបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ មានប្រសាសន៍ ភ្ញៀវទេសចរណ៍ដែលបានមកកំសាន្តតាម រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ និងវប្បធម៌ប្រវត្តិសាស្រ្ត ក្នុងខេត្តកំពង់ធំ ក្នុងឆ្នាំ២០១៦  សរុប២,០៣,​៥២៥​​នាក់ ភ្ញៀ​វទេសចរណ៍ជាតិមានចំនួន ១,៨៥,៣៤៥នាក់ ប្រៀបនឹងឆ្នាំ២០១៥គឺមានការថយចុះ ៧,៨៥ភាគរយ ភ្ញៀវអន្តរជាតិមាន ១៨,១៨០នាក់ កើនឡើងចំនួន២,១៤ភាគរយ ស្ថានភាពភ្ញៀវទេសចរណ៍ស្នាក់នៅតាមបណ្តា សណ្ឋាគារ ផ្ទះសំណាក់ក្នុងខេត្តកំពង់ធំ មានចំនួន៨៧,០៣៦នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ សរុបមាន១៣,២១១​នាក់ មានការកើនឡើង៤០ភាគរយបើប្រៀបធៀបឆ្នាំ២០១៦។ឯកឧត្តម ហ៊ុន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ វិស័យទេសចរណ៍ ជាលក្ខណៈឧស្សាហកម្ម សេវាកម្ម មានលក្ខណៈជាប្រព័ន្ឋ ដោយត្រូវមានសមាសភាពចូលរួមទាំងអស់ ទាំងការចូលរួមដោយផ្ទាល់និង​ប្រយោល ក្នុងពេលនេះគឺមានការធ្វើដំណើរកើនឡើងដោយឥតឈប់ឈរ របស់ភ្ញៀវទេសចរណ៍សកលលោក  វិស័យទេស​ចរណ៍ កំពុងតែបន្តពង្រឹងតួនាទីដ៍​សំខាន់របស់ខ្លួន តាមរយះការចូលរួមយ៉ាងសកម្ម លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន ការរីកចម្រើនក្នុងវិស័យទេសចរណ៍កម្ពុជា បានគូសបញ្ខាំង កត្តាសំខាន់នូវសក្តានុពល កត្តាសនិ្តសុខ សុវត្តិភាព ស្ថេរភាពនយោបាយ ដែលជាកក្តាកំណត់និងជាមូលដ្ឋាន ធានាស្ថេរភាពនៃកំណើន វិស័យទេសចរណ៍ ក្រោមការដឹកនាំដ៏ត្រឹមត្រូឈ្លៀសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍  បានមានប្រសាសន៍ណែនាំស្តីពីកាត់បន្ថយភាពក្រីក្រ របស់ជនពិការ តាមរយះលើកកម្ពស់អាជីពការងារសមស្របរបស់ជនពិការ  គឺក្នុងគោលបំណងជម្រុញការអនុវត្ត​ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ តាមកម្មវិធីនយោបាយរាជរដ្ឋាភិបាលចំពោះជនពិការ ផ្តល់​ឳកាសការងារ លើកទឹកចិត្តដល់ជនពិការ ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារ តួនាទីនិងការ ទទួលខុសត្រូវ ចំពោះមុខតំណែងចូលបំរើការងារ លើកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធរបស់ជនពិការ​កម្ពុជា ពិធីនេះត្រូវបានធ្វើឡើង នៅក្នុងសណ្ឋាគារពន្លឺថ្មី ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម  អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍  និងឯកឧត្តម ឯកឧត្តម ហ៊ុន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ ព្រមទាំងតំណាងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា ភោជនីយ៍ដ្ឋាន អាហារដ្ឋាន នៅក្នុងខេត្តកំពង់ធំ ចូលរួម៧០នាក។       ដោយ  ប៊ុន  រដ្ឋា