ខេត្តឧត្តមានជយ័:ប្រធានស្នាបន្ន័ធំៗចំនួន៣ដែលប្រចាំការនៅច្រកទ្វាអន្តរជាតិអូស្មាច់ខេត្តឧត្តមានជយ័កំពុងតែទទួលរងការចោទថាពូកែជុំរិតទាលុយពីក្រុមជីវករនិងរដ្ឋដឹកទំនិញដាក់ក្នុងហៅបុគ្គល។ក្នុងនោះមានសាខាគយនិងរដ្ឋករស្នាក់ការច្រកទ្វាកាំកុងត្រូលកំពុងតែទទួលរងការចោទប្រកាន់ថាបានធ្វើការជុំរិតទាប្រាក់ពីពលរដ្ឋនិងអាជីវករដឹកទំនិញជារាងរាល់ថ្ងៃនិងបើកចំហរអោយមានការនាំមាន់រស់មកពីកសិដ្ឋានប្រទេស់ថៃយ៉ាងគគ្រឹកគគ្រេងក្នុងមួយថ្ងៃៗរាប់សឹបរថយន្ដម៉ាកកាមរី។ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តមានជយ័ម្នាក់បានអោយដឹងកាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2017នេះថាពួកដឹកទំនិញបន្តិចបន្តួចក្រោយពីបង់ប្រាក់អោយមន្រ្ដីគយពួកគាត់ត្រូវបង់ប្រាក់បន្ថែមពីស្ថាបន្ន័ផ្សេងទៀតគឺខាងកាំកុងត្រូលនិងស្នាក់ការច្រកទ្វា។ពួកគាត់បានបញ្ជាក់បន្ថែមថាបើស្ថាបន្ន័គយនិងកាំកុងត្រូលយកមួយមឺនរៀលក្នុងមួយស្ថាបន្ន័គឺខាងស្នាក់ការយកមួយម៉ឺនប្រាំពាន់រៀល។
ហើយអ្វីដែលគាត់បានបងប្រាក់ជារាងរាលថ្ងៃនោះគឺមិនដែលមានបង្កាន់ដៃបញ្ជាក់អំពីចូលពន្ធរដ្ឋនោះទេ។ពោលគឺគេសង្សយ័ថាប្រាក់ដែលក្រមអាជីវករនិងពលរដ្ឋបង់អោយមន្រ្ដីបីស្ថាបន្ន័ខាងលើនោះហូចូលទៅក្នុងហោប៉ៅបុគ្គលដែលគេហៅថាអំពើជុំរិតឬក៍អំពើពុករលួយនោះ។ប្រភពពីសមត្ថកិច្ចនៅច្រកទ្វាអន្តរជាតិអូសាច់មកថាសព្វថ្ងៃនេះស្ថបន្ន័គយនិងរដ្ឋាករកាំកុងត្រូលនិងស្នាក់ការច្រកកំពុងតែសហការគ្នាបានល្អក្នុងការបើកចំហរការនាំទំនិញគេចពន្ធ័និងទំនិញគ្មានគុណភាពហូរចូលអនាធិប្បតេយ្យរួចនាំគ្នាដេកកើបប្រាក់ដាក់ហោប៉ៅយ៉ាងកក់ក្ដៅ រឺឯពលរដ្ឋឯណោះវិញរកស៊ីមិនដែលចំណេញនាំគ្នាក្ដៅក្រហាយឥតឈប់ឈរ។ទំនិញដែលហូរចូលហើយអត់មានពន្ធ័ច្រើនជាងគេគឺមាន់រស់ដែលប្រភពពីសមត្ថកិច្ចអោយដឹងក្នុងមួយថ្ងៃយ៉ាងតិចក៍30រថយន្ដម៉ាកកាមរីដែ។ហើយមាន់ទាំងអស់នោះជាប្រភេទមាន់ចញ្ចឹមជាកសិដ្ឋាននៅប្រទេស់ថៃដែលមានពណ៌សំបុរដូចជាមាន់
ស្រែចញ្ចឹមបែបធម្មជាតិ។ដោយឈ្មួញនាំយកទៅលក់នៅតាមបណ្ដាខេត្តជាច្រើនដូចជាខេត្តព្រះវិហារខេត្តសៀមរៀបខេត្តកំពង់ធំដោយឈ្មួញយកទៅបន្លំធ្វើជាមាន់ចញ្ចឹមបែបធម្មជាតិ។លោកកនប្រធានស្នាក់ច្រកទ្វាមិនអាចធ្វើការទំនាក់ទំនងបានទេដោយទូសព្ទ័ចូលមិនមាននាក់ទទួលរីឯលោកខាន់ រ៉ាត់ប្រធាន់កាំកុងត្រូលច្រកទ្វាបានបញ្ជាក់តាមទូសព្ទ័ថាមិនដែលមានពាក់ពន្ធ័យកប្រាក់ទេហើយការហូចូលនៅសត្វមាន់ក៍គ្មានដែ។តែហេតុអីបានជាមានមន្រ្ដីបើករថយន្ដបាឡែនដេញតាមរថយន្ដដឹកទំនិញយកប្រាក់និងរបស់ពីរថយន្ដដឹកទំនិងទៅវិញ។លោកគួនសុភាពប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិអូស្មាច់មិនអាចសុំការបំភឺបានទូសព្ទ័គ្មាននាក់ទទួល។



































