ប្រទះឃើញគ្រាប់Mចំនួន4គ្រាប់ សង្ស័យ បានបន្សល់ទុកតាំងពីសង្គ្រាម

0

ព្រះវិហារ: 12/06/2017 នៅរៀលថ្ងៃទី12 ខែមិថុនា ឆ្នាំ2017 វេលាម៉ោង 04 នឹង38នាទី នៅចំណុចផ្លូវចាក់សំរាមស្ថិតនៅក្នុងឃុំរុងរឿង ស្រុក រវៀង ខេត្តព្រះវិហារ. បុរសម្នាក់ហើយនឹងប្រពន្ធរបស់គាត់បានប្រទះឃើញគ្រាប់Mចំនួន4គ្រាប់ខណះដែលពួកកំពុងតែសុីឈ្នួលកាត់ស្មៅឲ្យគេ។
បុរសម្នាក់ឈ្មោះ ជុំ ជីវន្ត័ ហើយនឹងប្រពន្ធរបស់គាត់បានឲ្យដឹងថា: រូបគាត់តែងតែមកចងអង្រឹងដេកលេងរាល់ថ្ងៃបន្ទាប់ពីនឿយហត់ពីការងារ នៅក្រោមដើមឈើនោះ តែក៏មិនដឹងថា ទីនោះមានគ្រាប់ដែលមិនទាន់ផ្ទុះផងដែរ លុះរសៀលថ្ងៃដ៏ដែលនោះគាត់ក៏បានកាត់ស្មៅបន្តទៀតស្រាប់តែតាត់មកដល់គល់ឈើមួយដើមនោះ ជាសំណាងល្អកាត់ជិតដល់ក៏ប្រទះឃើញគ្រាប់ទាំងនោះ។ គាត់បន្តទៀតថា: បន្ទាប់ពីឃើញហេតុការណ៍នេះភ្លាមលោកក៏ បានទៅហៅអ្នកដែលធ្វើការជិតឲ្យមកជួយមើលថាជាគ្រាប់អ្វី ហើយថ្មីឬក៏ចាស់ដោយរូបគាត់មិនស្គាល់គ្រាប់ទាំងនោះ។ ចំណែកឯបុរសម្នាក់ទៀតដែលជាអ្នកសុីឈ្នួលជាមួយរូបគាត់ក៏បានធ្លាប់ប្រទះឃើញគ្រាប់មីនដែលមិនទាន់ផ្ទុះដែរនាពេលថ្មីៗនេះ តែបន្ទាប់ពីរូបគាត់បានឃើញហើយក៏ បានរាយការណ៍ភ្លាមៗទៅអជ្ញាធរកំចាត់មីន ដើម្បីយក ចេញភ្លាមៗតែម្តង។ តែទោះបីជាយ៉ាងណាក្តី ដូចយើងដឹងហើយថាគ្រាប់មីនដែលបានបន្សល់ទុកពីសង្គ្រាមរហូតមកដល់ពេលនេះនៅតែមាន ហើយគ្រាប់ទាំងដែលបានធ្វើឲ្យមនុស្សមិនតិចនាក់ទេដែលរងគ្រោះថ្នាក់ ស្លាប់បាត់បង់ ជីវិត ខ្លះបាត់បង់កាយសម្បទា ដៃ ជើង ព្រាត់ប្រាស់ប្រពន្ធ កូន។ល។ ម្យ៉ាងទៀតសោត ដូចក្នុងសង្គ្រាមពីមុនបងប្អូន យោធិន មួយចំនួនបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការពលីក្នុងសម័យសង្គ្រាមច្រើនណាស់ក្មុងបុព្វហេតុគ្រាប់មីននេះផងដែរ៕

ដោយ  សេង ពិសិដ្ឋ