បន្ទាយមានជ័យៈ មន្ត្រីនគរបាលម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុពេលដែលម៉ូតូជិះចេញពីកន្លែងធ្វើការសំដៅមកផ្ទះត្រូវបានរថយន្តកាមរីបុកមន្ត្រីនគបាលនោះស្លាប់តែតែម្តងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧ នៅចំនុចភូមិ គូបជើងឃុំគូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ័។លោករវៈសេនីយ៍ទោសនគឹមសួគ៍នាយការិយ៉ាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះខុងវែង ប្រុសអា យុ៣៩ឆ្នាំ រស់នៅភូមិ ឃុំប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជានាយផ្នែកមន្ត្រី
សុខាភិបាលនគបាលខេត្តបន្ទាយមានជ័យពាក់សក្តិ៣។លោកសនគឹមសួគ៍បានបញ្ជាក់ទៀតថានៅមុនពេលកើតហេតុនោះជនរងគ្រោះបានជិះម៉ូតូម៉ាកទ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខបន្ទាយមានជ័យ១ Q៥៩៥០បើកចេញពីកន្លែងធ្វើការសំដៅមកផ្ទះធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីកើតទៅលិចលុះបើកមកដល់ចំនុចកើតហេតុ ខាងលើស្រាប់តែត្រូវបានរថយន្តកាមរីព៌ណ ខៀវ ស ពាក់ស្លាកលេខ៣A ០៧៩៧បើកបុកខ្ទេចក្បាល ស្លាប់ភ្លាម១រំពេច ធ្វើដំណើរបញ្ច្រសគ្នា ក្រោយពីកើតហេតុរួចអ្នកបើករថយន្តចុះគេចខ្លួនបាត់។លោកសនគឹមសួនបានបញ្ជាក់ទៀតថា សពក្រោយពេលកើតហេតុរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពតែម្តងចំអ្នកបើករថយន្តបុកគេនោះសមត្ថកិច្ចកំពង់តាមចាប់ដើម្បីយកមកដាក់ទោសទៅតាមផ្លូវច្បាប់៕
ដោយ៖ឃិន គន្ធា




































