សេង ពិសិដ្ឋ ព្រះវិហារ:
ព្រះវិហារៈ នៅវេលាម៉ោង 02:15នាទី ថ្ងៃទី16 ខែមិថុនា ឆ្នាំ2017 ស្តីម្នាក់ឈ្មោះ ផៃ ផន ភេទស្រី អាយុ73ឆ្នាំ រស់នៅភូមិឈូក ឃុំភ្នំត្បែងពីរ ស្រុកគូលេន ខេត្តព្រះវិហារ បានមករាយការណ៍គាត់បានប្រទះឃើញសាកសពប្អូនស្រីរបស់គាត់ ស្លាប់អណ្តែតទឹកនៅស្ទឹងដាច់ ក្រោមផ្លូវឆ្លង ដែលឆ្ងាយពីភូមិរបស់គាត់ប្រហែល 1គីឡូម៉ែត្រ។ស្ត្រីរងគ្រោះឈ្មោះ ផៃ ផូ អាយុ47ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។លោក ឡាញ់ លីវសីុវ ឡេង អធិការស្រុកគូលែន បានឲ្យដឹងថា តាមការរៀបរាប់របស់ឈ្មោះ ផៃ ផន ត្រូវជាបងស្រីរបស់សព បានអោយដឹងថាកាលពីថ្ងៃទី14 ខែមិថុនា ឆ្នាំ2017 វេលាម៉ោង 06 ល្ងាច ជនរងគ្រោះ បានធ្វើដំណើរចេញពីភូមិឈូក ឆ្ពោះទៅកាន់ស្រែកោះឱឡឹក ដែលមានចម្ងាយពីកន្លែង ឃើញសាកសព អណ្តែតទឹកនៅម្ខាងស្ទឹង
ប្រហែល200ម៉ែត្រ។ពេលចេញ ទៅគាត់ក៏បានហាមមិនអោយទៅទេព្រោះគាត់ស្រវឹងហើយណាមួយមេឃងងឹតទៀត តែជនរងគ្រោះមិនព្រមស្តាប់ទេនៅតែជជេសទៅ។ក្រោយពីបានទទួលសេចក្តីរាយការណ៍រួចមក សមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុ ឃើញមានដានជើងជនរងគ្រោះដែលរអិលធ្លាក់ចូលអន្លង់ជ្រៅក្រោមផ្លូវឆ្លង ទឹកហូរគួចវិលនិងមានជម្រៅដល់ទៅ 2,5ម៉ែត្រ និងឃើញមានបង្វិចក្រមារធ្លាក់នៅមាត់ច្រាំង។ចំណែកឯសាកសពត្រូវបានក្រុមគ្រួសារស្រង់ឡើង ដាក់លើមាត់ច្រាំងរួចហើយ។តាមសេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ចបានសន្និដ្ឋានថា
ជនរងគ្រោះបានដើរឆ្លងស្ទឹង ក្នុងស្ងានភាពស្រវឹងស្រា ហើយរអិលជើងធ្លាក់ចូលក្នុងអន្លង់ទឹកជ្រៅ គ្រប់គ្រងខ្លួនឯងពុំបាន បណ្តាលអោយលង់ស្លាប់តែម្តង។បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕សេង ពិសិដ្ឋ




































