VIDEO ប្រជុំបូកសរុបដកពិសោធន៍ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ០០១/១៧

0

កំពង់ធំៈ កិច្ចប្រជុំដកស្រង់បទពិសោធន៍ និងពង្រឹងការងារបក្សឃុំបន្ទាយស្ទោង និងលើកទឹកចិត្តដល់ក្រុមការងារ​បក្សឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរកចំនុចខ្លាំង ចំនុចខ្សោយ​ក្នុងដំណើរការ​បោះឆ្នោតជ្រើស​រើស​​ក្រុមប្រឹក្សាឃុំសង្កាត់ និងផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ០០១/១៧ ស្តីពីកិច្ចការជាអទិភាព មួយចំនួនចំពោះមុខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

ពិធីជួបជុំសំណេះសំណាល បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៧ ដោយមានចូលរួមសកម្មជន យុវជន គណបក្សប្រ​ជាជន  ឃុំបន្ទាយស្ទោងក្រោមអធិបតីភាព ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណបក្ស​ខេត្តកំពង់ធំ និងសមាជិកចូលរួមជិតមួយ១០០នាក់ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំៈ នៅក្នុងឳកាសនៃពិធីបាន ពិសាបាយសាមគ្គីដើម្បីបង្កើនភាពជិតស្និទ្ធនិងរួមគ្នាបន្តដំណើរឆ្ពោះទៅ រកភាពជោគជ័យនៅឆ្នាំ ២០១៨។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណបក្ស​ខេត្តកំពង់ធំ បានណែនាំនិងសំណូមពរ ឲ្យសកម្មជនបក្សទាំង អស់ កុំបីមានការអាក់អន់ស្រពោនចិត្តថ្នាំងថ្នាក់គ្នា និងរួមសាមគ្គីគ្នាបន្ត ចាប់ដៃគ្នាកសាងអភិវឌ្ឍន៍សង្គម អភិវឌ្ឍន៍ ភូមិឃុំបន្តទៀត ក្នុងនោះត្រូវមានការណែនាំ ពន្យល់ប្រជាពលរដ្ឋពីការឃោសនា បោកបញ្ឆោតរបស់គណបក្សដ៏ទៃ ដែលបានដើរសន្យាភូតភរកុហក់ ដល់ប្រជាពលរដ្ឋ នូវប្រធានបទឃោសនា ទី១ ដូចជាសន្យាលុបចោលបំណុល ទី២ ការសន្យាទាមទារដីរបស់ក្រុមហ៊ុនឲ្យប្រជាពលរដ្ឋវិញ ទី៣ គឺការសន្យាថាបើបានធ្វើមេឃុំនិងជូនប្រាក់៥០ម៉ឺន​ដុល្លាក្នុងមួយឃុំមួយឆ្នាំ សម្រាប់ការអភិវឌ្ឍន៍ឃុំ ហើយបញ្ជាក់ថាការបោះឆ្នោតកន្លងទៅនេះ គឺបោះឆ្នោតក្រុម​ប្រឹក្សាឃុំសង្កាត់ មិនមែនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីនោះឡើយ ហើយការសន្យានេះ១០ឆ្នាំខាងមុខទៀត ក៏មិនបានដែរ។

ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃគណបក្ស​ខេត្តកំពង់ធំ បានធ្វើការផ្សព្វផ្សាយ សេចក្តីណែនាំ របស់​សម្តេច​តេជោ ហ៊ុន សែន គណបក្សប្រជាជននៅតែបន្តគ្រប់គ្រងតំណែងមេឃុំ ចៅសង្កាត់ចំនួនជាង ១១៥០ ស្មើរនឹង​៣០​% គឺជាភាពជោគ ជ័យមិនអាចប្រកែកបានសម្រាប់គណបក្សប្រជាជនកម្ពុជា ហើយនិងបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា នៃព្រះរាជាណា​ចក្រកម្ពុជា ដែលមហិច្ចតាគណបក្សដ៏ទៃប៉ងប្រាថ្នាដណ្តើមយកស្ថាប័នព្រឹទ្ធាសភា ដើម្បីធ្វើជា​ប្រធាន​​ព្រឹទ្ធសភា និងប្រមុខរដ្ឋស្តីទី តែត្រូវបានបំផ្លាញចោលទាំងស្រុងនូវមហិច្ចតានយោបាយដ៏រវើរវាយ ដែលអំនួតនិងបរាជ័យយ៉ាងដំណំ និងត្រូវបានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំ និងជ័យជំម្នះដ៏ត្រចះត្រចង់របស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឆ្នាំ ២០១៧ និងលើកទឹកចិត្តជម្រុញឲ្យបង្កើនសន្ទុះ នៃការគាំទ្រគណ​បក្សឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខឲ្យទទួលបានជោគជ័យកាន់តែធំធេង និងជម្រុញឲ្យចុះមូល​ដ្ឋាន ជាពិសេសពង្រឹងរក្សាគុណភាពគ្រួសារបក្សនៅតាមភូមិ ជម្រុញការពង្រីកសមាជិក ជាពិសេសក្នុងចំណោម​យុវជន ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲ្យបានរ៉ឹងមាំ និងល្អប្រសើរជាពិសេសនៅតាមមូលដ្ឋាន សំដៅធានា​រក្សាបាននូវកំម្លាំងស្នូល និងកម្លាំង របស់គណបក្សនៅមូលដ្ឋាន ។

ដោយ  ប៊ុន រដ្ឋា