ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោមកិច្ចខិតខំដឹកនាំរបស់រាជរដ្ឋាភិបាល ចាប់តាំងពីការរំដោះប្រទេសពីរបបបប៉ុលពត បន្ទាប់មកពន្លត់សង្ក្រាមផ្ទៃក្នុង រហូតមកដល់មានឯកភាពជាតិ មានរដ្ឋាភិបាលតែមួយ មានសុខសន្តិភាព មានសាលារៀន វត្តអារាម ផ្លូវថ្នល់ មន្ទីរពេទ្យ អគ្គិសនី ទឹកស្អាត់ ។ល។ ដូចបច្ចុប្បន្ននេះ វាមិនមែនជាការងាយស្រួលទេ គឺត្រូវចំណាយអាយុជីវិត(សម័យរំដោះ) ពេលវេលា ថវិការ និងកម្លាំងកាយចិត្ត ទម្រាំបានប៉ុណ្ហឺង ប៉ុន្តែការរីកចម្រើនប៉ុណ្ណេះ ក៏នៅមិនទាន់គ្រប់គ្រាន់ទេ មានអ្វីច្រើនទៀតដែលយើងត្រូវកសាងបន្ថែម ហើយបច្ចុប្បន្នយើងបាននឹងកំពុងបន្តធ្វើវា គឺធ្វើពិត ដើម្បីទទួលសមិទ្ធផលពិត មិនមែនជាការសន្យាទេ។
ការលើកឡើងខាងលើនៅក្នុងឱកាសអញ្ជើញចួលរួមជាអធិបតី ពិធីកាត់ឬសសីមាព្រះវិហារថ្មី និងសម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធផល នានាក្នុងវត្តគិរីមង្គល «ហៅវត្តភ្នំធំ» ភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត នាព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៧។ លោកហ៊ុន មាណែត បន្តថា ពាក្យថារីកចម្រើន គ្មានអ្វីក្រៅពីប្រជាជនមានបាននោះទេ ដូច្នេះសាលរៀនក្តី ផ្លូវក្តី ព្រះវិហារក្តី មន្ទីរពេទ្យក្តីឲ្យតែជាសម្បត្តិប្រជាពលរដ្ឋ ឲ្យតែធ្វើទៅប្រជាពលរដ្ឋទទួលបានប្រយោជន៍ ហ្ណឹងគេហៅការអភិវឌ្ឍរីកចម្រើន។សមិទ្ធផលទាំងអស់នេះហើយដែលសម្តេចតែងតែលើកទឹកចិត្ត ហើយអបអរសាទរ និងចួលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន គ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា។
កូនច្បងរបស់លោកនាយករដ្ឋមន្ត្រី ដែលមានប្រជាប្រិយភាពខ្លាំង និងជាមនុស្សស្ថិតក្នុងចិត្តរបស់ស្រទាប់យុវវ័យ បានបញ្ជាក់ថា ការអភិវឌ្ឍន៍ និងការសម្រេចបានសមិទ្ធផលនានាវា អាស្រ័យលើប្រទេសមានសន្តិភាព ដូច្នេះដើម្បីឲ្យប្រទេសយើងមានសន្តិភាព ត្រូវបោះឆ្នោតគ្រាំទ្រគណបក្សប្រជាជនកម្ពុជា មានន័យបោះឆ្នោតគាំទ្រឲ្យសម្តេច តេជោធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីឲ្យគាត់មានឱកាសក៏សាងប្រទេសឲ្យកាន់តែរុងរឿង។ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកជាមតិឲ្យប្រជាពលរដ្ឋពិចារណាថា ទម្រំតែកសាងបានព្រះវិហារមួយនេះ តើត្រូវចំណាយពេលអស់ប៉ុន្មាន ខំប្រឹងហូរញើសប៉ុណ្ណា?ចុះទម្រាំការកសាងប្រទេសឲ្យរីកចម្រើនដូចថ្ងៃនេះរដ្ឋាភិបាលលំបាក់ប៉ុណ្ណា ? ចាប់តាំងពីរំដោះប្រទេសចេញពីរបបពលពត រហូតមកដល់ ប្រទេសមានសុខសន្តិភាព ឯកភាពជាតិ សេរីភាព កម្លាភាព យុត្តិធម៌ និងអភិវឌ្ឍដល់ប៉ណ្ហឹង។ ប៉ុន្តែបានប៉ុណ្ហឹង មិនទាន់គ្រប់គ្រាន់ទេ គឺយើងត្រូវចូលរួមរក្សាសន្តិភាព សហការកសាងអភិវឌ្ឍប្រទេសយើងឲ្យកាន់តែប្រសើរថែមទៀត គឺយើងកសាងតាមដំណាក់ការៗ។ 
ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្តកំពត បានលើកឡើងថា ដោយសារខេត្តកំពតមានអំណោយផលពីធម្មជាតិផល ដូច្នេះខេត្តមួយនេះមានការរីកចម្រើនគួរឲ្យកត់សំគាល់ ហើយលោកជំនួនមុខឲ្យ រដ្ឋបាលខេត្ត និងក្នុងនាមលោកផ្ទាល់សូមប្រកាសជាឱឡារឹកថា គាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី និងជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិក្រោយៗទៀត ដើម្បីឲ្យសម្តេចមានឱកាសដឹកនាំប្រទេស ក៏ដូចជាខេត្តកំពតឲ្យកាន់តែរុងរឿង ច្រចះត្រចង់តទៅមុខរាងទៅ៕




































