បាងកកៈ កិច្ចប្រជុំរវាងប្រទេស ដើម្បីរួមគ្នាទប់ស្កាត់ការពារបទល្មើសភាវកម្មឆ្លងដែន ត្រូវបានចាត់ធ្វើឡើងដោយគណកម្មការ ផ្លាស់ប្តូរទិន្ឋន័យបទល្មើសនានានៅតាមប្រទេស ដើម្បីជួយដល់ជនជាតិនានាដែល កំពុងរស់នៅក្នុងប្រទេសនានា ដើម្បីរួមគ្នាចាប់ដៃគ្នាដោយពុំមានព្រំដែន ក្នុងការលុបបំបាត់ការជួញដូរមនុស្សឆ្លងដែននិងបទល្មើសផ្សេងៗ ដែលកិច្ចប្រជុំនេះ បានដឹកនាំប្រតិភូអ្នកកាសែត ទូទស្សន៍ និងគេហទំព័រ ដោយលោក សុខ សុវណ្ណ អគ្គលេខាធិការរង UMA ប្រចាំប្រទេសកម្ពុជា ។
ពិធីនេះត្រូវបានចាត់ធ្វើឡើងនៅក្នុងសណ្ឋាគារ Centra Chaeng Watthana ស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ស្តីពី ផ្លាសប្តូររបាយការស៊ើបអង្កេតពិសេស បទល្មើសភាវកម្មរវាងប្រទេសDSI ដោយមានការចូលរួម២០ប្រទេស នៅរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៧ ដែលកិច្ចប្រជុំនេះ បានផ្តោតទៅលើ ករណី ចោលួច ចោរប្លន់ សម្លាប់ ជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន រួមទាំងការបោកបញ្ឆោត ដើម្បីជួយជនជាតិនីមួយៗ ដែលកំពុងតែស្នាក់នៅ និងប្រកបមុខរបរ នៅតាមប្រទេសនីមួយៗ ពិធីនេះត្រូវបានចាត់ធ្វើឡើងដោយ គណកម្មការស៊ើបអង្កេតពិសេស បទល្មើសភាវកម្មរវាងប្រទេសDSI ។
នៅក្នុងកិច្ចពិភាគក្សាផ្លាសប្តូរបទពិសោធន៍ បានលើកយកបញ្ហាចំនួន៣
ចំនុច ទី១ បើមានបញ្ហាករណី បទល្មើសកើតឡើងនៅក្នុងប្រទេស តើត្រូវជួយគ្នាដូចម្តេច? ដើម្បីបញ្ជូនព័ត៌មានមកស្ថាប័នស៊ើបអង្កេត DSI ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា ទី២ តើត្រូវធ្វើដូចម្តេចបើប្រទះឃើញករណីមានបទល្មើសដើម្បីបញ្ជូនរបាយការណ៍ មកស្ថាប័ន DSI ទី៣ តើត្រូវចូលរួមដំណើរការជាមួយនិងស្ថាប័ន DSI ដូចម្តេច ដើម្បីការពារទប់ស្កាត់ជួយដល់ប្រជាពលរដ្ឋនៅតាមប្រទេសនីមួយៗ ។
លោក សុខ សុវណ្ណ អគ្គលេខាធិការរង UMA ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំនេះបានផ្តោតទៅលើ ករណីឧក្រិដ្ឋកម្ម និងបទល្មើសឆ្លងដែន ដែលបានប្រព្រឹត្តផ្ទុយពីច្បាប់ និងការអនុវត្តច្បាប់របស់ប្រទេសនីមួយៗ ទី២ គឺបានផ្តល់អត្តប្រយោជន៍ ការពារដល់សិទ្ធិរបស់ពលករចំណាក់ស្រុក និងការរឹតបន្តឹងច្បាប់ថ្មី ស្តីពីពលករ ឆ្លងដែនមកធ្វើការដោយខុសច្បាប់ និងតម្រូវឲ្យចូលមកធ្វើការងារស្របច្បាប់ ដើម្បីទទួលបានសិទ្ធិការពារស្របច្បាប់ ទី៣ កិច្ចប្រជុំនេះបានធ្វើឲ្យពលករខ្មែរទទួលបានប្រយោជន៍ និងសិទ្ធិការពារដូចជាការបោកប្រាស់ពីសំណាក់ ម្ចាស់អជីវកម្ម ការធ្វើទារុណកម្ម សម្លាប់ ការជួញដូរមនុស្ស និងការជំរិតទារប្រាក់ពីសំណាក់សមត្ថកិច្ចថៃ ។

លោក ម៉ែន ម៉ាន់ អាយុ ២៨ឆ្នាំ រស់នៅភូមិ ពងទឹក ឃុំ គោកពោ ស្រុកបូរីជលសារ ខេត្តតាកែវ មកធ្វើការកសាង ៧ឆ្នាំនៅទីក្រុងបាងកក បានរៀបរាប់ថា មុនដំបូងលោកមកតាមមេខ្យល់ មានផលពិបាក ទី១ ខ្លាចតំម្រួតថៃចាប់ ទី២ គឺអតើមានសេរីភាពក្នុងការដើរហើរ និងការបញ្ចេញមតិ ទី៣ នៅពេលដែលឈឺស្កាត់ពុំទទួលបានសិទ្ធិការពារ ព្យបាលជំងឺនៅមន្ទីរពេទ្យ ទី៤គឺពេលធ្វើការមានការព្រួយបារម្ភណ៍រឿងប្រាក់ថ្លៃពលកម្ម និងការគំរាមគំហែង តែក្នុងពេលនេះគឺបានធ្វើលិខិតឆ្លងដែន មានការទទួលធានាខុសត្រូវពីក្រុមហ៊ុន និងទទួលបានសិទ្ធិការពារដូចកម្មករប្រជាជនថៃស្របច្បាប់ ។
លោកវរសេនីយ៍ឯក សុងស័ក្ក រ៉ាក់សាគុន នាយករងនាយកដ្ឋានស៊ើបអង្កេតពិសេស របស់រាជរដ្ឋាភិបាល បានមានប្រសាសន៍ថា សមាជិក DSI គឺប្រៀបបានទៅនឹងប៉ូលិស ក្នុងការងារស៊ើបអង្កេតបទល្មើសផ្សេងៗដែលបានកើតឡើងនៅក្នុងមូលដ្ឋាន និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចអន្តរជាតិដែលមានការពាក់ព័ន្ឋទៅនឹងជនអន្តោប្រវេសន៍ក្នុងករណីបទល្មើសរវាងប្រទេស។
ដោយ ប៊ុន រដ្ឋា




































