ពល​រដ្ន​រឹះ​គន់​លើ​អាជ្ញាធរ​ថា​ចំណូល​ដែល​បាន​ពី​កន្លែង​នេះ​ច្រើនណាស់​ហេតុ​អី​ទុក​សំរាម​អោយ​ជះក្លិន​ស្អុយ​នៅ​ជិត​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​

0

​ខេត្តសៀមរាប​៖​គំនរ​សំរាម​ដែល​នៅ​ជិត​បរិវេណ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ត្រូវបាន​រិះគន់​យ៉ាងខ្លាំង​ពី​ភ្ញៀវ​ទេសចរណ៍​ទៅលើ​អាជ្ញាធរខេត្ត និង​មន្ត្រី​ពាក់​ព​ន្ធ័​ថា​គ្មាន​ចំណាត់ការ​ក្នុងការ​ប្រមូល​សំរាម ទុកអោយ​ជះក្លិន​ស្អុយ​ខ​ណះ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​បន់ស្រន់​សុំ​សេចក្តីសុខ​។​
បើតាម​សំដី ប្រជាពលរដ្ឋ​ថា មិនដែល​ឃើញ​ក្រុមហ៊ុន​(Ga ea) ដឹក​សំរាម មក​យក​សំរាម​អោយទាន់​ពេលវេលា​ម្តងណា​សោះ គឺ​មកពី​ខាង​អាជ្ញាធរ ខេត្ត​/​ក្រុង គ្មាន​ចំណាត់ការ មិន​យកចិត្ត​ទុក្ខ​ដាក់​ទៅ លើ​បរិស្ថាន​និង​អនាម័យ ទើប​ធ្វើអោយ​បរិវេណ​ព្រះអង្គ​ចេក ព្រះអង្គ​ចម មាន​សំរាម​គរ​ដូច​ភ្នំ ។ ព្រោះ​កន្លែង​សំខាន់​មួយ​នេះ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​ចូលមក​អុច​ធូប​មិនតិចជាង​១០០​នាក់​នោះទេ​ក្នុង​១​ថ្ងៃៗ ហើយ​ចំណូល​ដែល​បាន​ពី​កន្លែង​នេះ ក៏​មិនតិច​ដែរ តើ​ថវិកា​រទាំង​នោះគេ​យកទៅ​ឯណា បានជា​អ្នកគ្រប់គ្រង​កន្លែង​នេះ​មិន​ដាក់​ធុងសំរាម​ឱ្យបាន​ច្រើន ប្រហែល​ថវិការ​ទាំងនោះ​នាំគ្នា​យក​ដាក់​ហោ​ប៉ាវ រៀងៗ​ខ្លួន​ហើយ​មើលទៅ បានជា​ទុក​សំរាម​គរ​ដូច​ភ្នំ​យ៉ាង​ដូច្នេះ​។​
លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​មានប្រសាសន៍ ថា ចំពោះ​រឿង​សំរាម នៅ​ជុំវិញ បរិវេន ព្រះអង្គ​ចេក ព្រះអង្គ​ចម នោះ មិន​ទាក់ទង និង​សាលាក្រុង​ទេ ព្រោះ​ក្រុមហ៊ុន​(Ga ea) ដឹក​សំរាម គាត់​បានធ្វើ​កិច្ចសន្យា​ម៉ៅការ​ប្រមូល​ផ្តាច់មុខ​ជាមួយ គណៈកម្មាធិការ ដែល​មើលថែរក្សា​នៅ​ព្រះអង្គ​ចេក ព្រះអង្គ​ចម នោះ​ហើយ ព្រោះ​បង់លុយ​ឱ្យ​ខាង​ក្រុមហ៊ុន​សំរាម គឺ​ខាង​គណៈកម្មាធិការ​ជា​អ្នកចាត់ចែង​។ លោក​បាន​បន្តថា លោក​បាន​ប្រាប់​ម្តងទៀត បើ​នៅតែ​មិន​ស្តាប់ លោក​នឹងធ្វើ​ការផាកពិន័យ​ទៅតាម​កិច្ចសន្យា​៕ រិទ្ធី​