​អ្នកដំណើរ​ស្រី​ប្រុស​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ខ​ណះ​អ្នកបើក​តាក់ស៊ី​បើក​បុក​ដើមឈើ

0

​ខេត្តសៀមរាប​៖​រថយន្ត​កាមរី​ដឹក​ម៉ូយ ពី​ស្រុក​ក្រឡាញ់​មក​ខេត្ត សៀមរាប​បើកបរ​មិន​ប្រយ័ត្ន រ៉េ ចង្កូត ទៅបុក​ដើមឈើ​ខ្លួនឯង បណ្តាលឱ្យ​អ្នកដំណើរ​ស្រី ប្រុស របួសធ្ងន់ ស្រាល ៣​នាក់ បន្សល់ទុក​រថយន្ត​និង អ្នករបួស​នៅ​កន្លែងកើតហេតុ ចំណែក​អ្នកបើកបរ​ចុះ​រត់​បាត់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៨​ខែ​០៧​ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​២៣១ ស្ថិតនៅ​ភូមិ​ក្តី​រុន ឃុំ​ក្តី​រុន ស្រុក​ពួក ខេត្តសៀមរាប​។​
លោក​វរសេនីយ៍ ទោ ទេព ពុំសែន 
​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ខេត្តសៀមរាប បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាស​កាលពី ព្រឹក​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៧ ថា 
​មុនពេល​កើតហេតុ​មាន​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​បាន​រាយការណ៍​មក​មន្ត្រី​ប៉ុស្តិ៍នគរបាល​ក្តី​រុន​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បុក​ដើមឈើ​ខ្លួន បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​ប្រុស ស្រី ៣​នាក់ ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ធ្វើការ​វាស់វែង ប​ញ្ចូ​ន​ជនរងគ្រោះ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ភ្លាមៗ​ផងដែរ​។​
លោក​បានបញ្ជាក់​បន្ថែម​ថា អ្នកដំណើរ​ដែល​ជិះ​ក្នុង​រថយន្ត​កាមរី ប្រុស ស្រី ចំនួន​៣​នាក់​នោះ​មាន​៖
​ទី​១/​ឈ្មោះ​វ៉ាន គក់​ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ធ្វើស្រែ​នៅ​ភូមិ ឃុំ រោង​គោ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​(​របួសធ្ងន់​) ទី​
២/​ឈ្មោះ​អាំ អ៊ាំ​ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខរបរ​ធ្វើស្រែ (​របួសស្រាល​) និង ទី​
៣/​ឈ្មោះ​ឈឿ​ម ហឿ​យ​ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​ធ្វើស្រែ​( របួសស្រាល​) ចំណែក​អ្នក​ទាំង​៣​នាក់​រស់នៅ​ភូមិ ឃុំ ជាមួយគ្នា​។​
​រីឯ​អ្នកបើកបរ​ឈ្មោះ វឿន សា​រ៉ា​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​គំរូ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បើកបរ​រថយន្ត ម៉ាក Camry ព៌​ណ​សំបក​ឪឡឹក ពាក់​ផ្លាកលេខ​÷​ភ្នំពេញ​2Q-8365 ឆ្នាំ​១៩៩៥ បើកបរ​ពី​ជើង​ទៅ​ត្បូង​
 បាន រ៉េ​ចង្កូត​ទៅបុក​គល់ឈើ បន្ទាប់ពី​មាន​ហេតុ​ការកើតឡើង អ្នកបើក​បរបាន​ចុះ​រត់​គេចខ្លួនបាត់ ចំណែក​រថយន្ត​-​ខូចខាត​យ៉ាង​ធ្ងន់​។​
មូលហេតុ​:
​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​។​
បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​យក​រថយន្ត ដែល​បង្ក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ក្តី​រុន រង់ចាំ​
​ឱ្យ​ភាគី បង្ក ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។ ប៊ុន​រិទ្ធី​