ក្មេងទំនើង២នាក់ដេញវ៉ៃគ្នាផ្អើលពេញភូមិ ត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការ

0

Sa Wut រតនគីរី:

ខេត្តរតនគិរី៖ នគរបាលប៉ុស្ថ៍កាចាញឃាត់ខ្លួនក្មេងទំនើង២នាក់ធ្វើសកម្មភាពដេញវ៉ៃគ្នាដោយចេតនាធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចនៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ឃាត់ខ្លួនក្មេងទំនើង២នាក់ទី១-ឈ្មោះ ញឺក សារិទ្ធ ភេទប្រុសអាយុ២០ ឆ្នំាជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ។​
ទី២- ឈ្មោះ មឿង សាមាន ភេទប្រុសអាយុ២០ ឆ្នំាជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ អ្នក ទាំងពីរមានទីលំនៅភូមិឃុំកើតហេតុខាងលើ។

នគរបាលបានបន្តទៀតថា សកម្មភាពដេញវ៉ៃគ្នាតាមទីសាធារណ: តែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ
សម្ភារៈដកហូតរួមមាន៖
ដាវសាំម៉ូរ៉ៃ១ ដើម និង កាំបិតផ្គាក់១ ដើម។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ។​ដោយ: យក្ខឡោម