កំពង់ធំ=ឈើចំរៀកប្រភេទផ្តៀកនិងឈើទាល ជិត១០ម៉ែត្រគូបត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពង់ធំ សហការជាមួយកម្លាំងសង្កាត់គ្រយា ចុះឆែករកឃើញកាលពីព្រឹកថ្ងៃទី០៩ខែកក្តដាឆ្នាំ២០១៧នៅផ្ទះឈ្មួញឈើដុះស្លែម្នាក់ឈ្មោះថន ជាកូនតារីបឹង បច្ចុប្បន្ននៅភូមិគ្រយា ឃុំគ្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
យោងតាម កម្លាំងសមត្ថកិច្ចជំនាញខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំបានឲ្យដឹងថា! បន្ទាប់ពីសមត្ថកិច្ចបានទទួលព័ត៍មានពីប្រជាពលរដ្ឋថា! មានឈ្មួញបានដឹកឈើយកទៅស្តុបទុកលក់ខណៈពេលនោះសមត្ថកិច្ចបានប្រមូលកម្លាំងចម្រុះចុះទៅដល់កន្លែងទីទាំងនោះ ក៏បានប្រទះឃើញចំរៀកជាច្រើនម៉ែត្រគូបលាក់នៅខាងក្រោយផ្ទះឈ្មោះថន ខណៈពេលកំពុងតែសាក សួរស្រាប់តែម្ចាស់ផ្ទះបើករថយន្តបំរុងដឹកឈើនោះគេចខ្លួនបាត់ បន្ទាប់មកសមត្ថកិច្ចក៏បានយករថយន្តស្តូចទៅដឹកឈើយកមកធ្វើការវាស់វែងនៅសង្កាត់រដ្ឋបាលព្រៃឈើគ្រយា។
លោកឈៀងមាលា នាយសង្កាត់រដ្ឋបាលព្រៃឈើគ្រយាបានឲ្យដឹងថា!ឈើដែលសមត្ថកិច្ចចម្រុះចុះបង្ក្រាបបាននោះគឺជាប្រភេទឈើលេខ២ មានផ្តៀកនិងឈើទាលសរុបជិត១០គូប!ហើយឈើទាំងនេះសមត្ថកិច្ចជំនាញកំពុងតែចងក្រងបែបបទអនុវត្តធ្វើការពិន័យតាមនិតិវិធី!ចំនែកម្ចាស់ឈើដែលគេចខ្លួន សមត្ថកិច្ចបើកការ
.ស្រាវជ្រាវ ឲ្យចូលខ្លួនមកពីន័យតាមច្បាប់!
មហាជននិយាយរិះគន់ថា! ឈ្មួញឈើម្នាក់នេះមិនដែលឃើញសមត្ថកិច្ចបង្ក្រាបបានឡើយបង្ក្រាបបានតែឈើ តែម្ចាសឈើរូបនេះបើកឡានចេញទៅយ៉ាងរំភើយ ហាក់បីដូចជាដឹងមុន។ ដោយ ប៊ុន រដ្ឋា



































