ខេត្តសៀមរាប៖ លោកវរៈសេនីយ៍ត្រី ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប ត្រូវបានតែងតាំងជា ជាស្នងការនគរបាលខេត្ត សៀមរាប ជំនួសលោកឧត្តមសេនីយ៍ត្រី ហ៊ូ រ៉ាន់នី ស្នងការចាស់ដែលបានទើបតែកាន់តំណែង ស្នងការខេត្តសៀមរាប រយះពេល២ខែ ក៏ត្រូវបានផ្លាស់ប្តូរ ផ្ទេរភារកិច្ចទៅភារឲ្យទៅអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍នាព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ពិធីប្រកាស តែងតាំងត្រូវបានចូលរួមជាអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីនគរបាលជាតិផងដែរ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភាកិច្ច លោកឧត្តមសេនីយ៍ត្រី ហ៊ូ រ៉ាន់នី ដែលជា ស្នងការនគរបាលខេត្តសៀមរាបចាស់ ឲ្យទៅជាប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ និង តែងតាំង លោក វរៈសេនីយ៍ឯក ទិត្យ ណារ៉ុង ជាស្នងការនគរបាលខេត្តសៀមរាប ។លោកវេរៈសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តដែលទើបតែងតាំងថ្មី ប្តេជ្ញាចិត្តអនុវត្តភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ពង្រឹងលើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅគ្រប់មូលដ្ឋាន និង ធានាសន្តិសុខ សុវត្ថិភាព ជូនដល់ថ្នាក់ដឹកនាំ ប្រតិភូជាតិ អន្តរជាតិ និង ភ្ញៀវទេសចរណ៍ ព្រមទាំងពង្រឹងប្រពៃណីសាមគ្គីភាពផ្ទៃក្នុង និង មានកិច្ចសហការល្អជាមួយបណ្តាមន្ទីរ អង្គភាព និង អាជ្ញាធរមូលដ្ឋាន ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកពីចំណុចសំខាន់ៗ ទៅលើការដោះដូរមន្ត្រីស្នងការនគរបាលខេត្ត និង ការផ្ទេរភារកិច្ចរបស់ស្នងការចាស់ នៅពេលនេះ គឺដើមី្បបំពេញទៅតម្រូវការចាំបាច់របស់អាជ្ញាធរមូលដ្ឋាន និងគូសបញ្ជាក់ថា ខេត្តសៀមរាប គឺជាគោលដៅនៃភ្ញៀវទេសចរណ៍ លើពិភពលោក ចូលមកទស្សនាកម្សាន្ត ដែលជាខេត្តសម្បូរទៅដោយសម្បត្តិបេតិកភណ ប្រាង្គប្រាសាទបុរាណ និង រមនីយដ្ឋានធម្មជាតិ ដោយកត្តានេះហើយ ដែលជាភារកិច្ចរបស់កងកម្លាំងសមត្ថកិច្ចយើងដែលត្រូវ បង្កើនយកការទុកដាក់ខ្ពស់ លើសន្តិសុខទេសចរណ៍ មន្ត្រីកងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើការកែ ប្រែនូវឥរិយាបថរបស់ខ្លួន គោរពនូវក្រមសីលធម៌ជាមន្ត្រីនគរបាលជាតិ ក្នុងការបម្រើសេវាសាធារណៈជូនបង ប្អូនប្រជាពលរដ្ឋ និង ត្រូវអនុវត្តឲ្យខាងតែបាននូវខ្លឹមសារ៩ចំណុច នៃគោលនយោបាយភូមិឃុំមានសុវត្ថិភា កាត់បន្ថយនូវភាពឈឺចាប់របស់ប្រជាពលរដ្ឋ ។
ដោយ បុត សាម





































