កំពង់ធំៈ ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែបើកសិក្ខាសាលា ប្រជុំបូកសរុប លទ្ធផលការងារដែលបានអនុវត្ត សម្រេចបានក្នុងឆមាសកន្លងមក ដើម្បីវាយតំលៃលើចំនុចខ្លាំង និងចំនុចខ្សោយ ដើម្បីដកស្រងយកនូវបទពិសោធន៍ និងការិះរកវិធានការ ដាក់ចេញសម្រាប់អនុវត្តឆមាសបន្ត ដោយទទួលបានការ ឯកភាពពីឯកឧត្តម មេបញ្ជាការយោធាភូមិភាគទី៤ប្រសាសន៍នេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្លែងនៅក្នុងពិធី ប្រជុំបូកសរុបលទ្ធផលការងារយោធាឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ ២០១៧ ដោយមានការចូលរួម ឯកឧត្តម ឧត្តមសេនីយ៍ទោ មាស ស៊ុំ មេបញ្ជាការង យោធភូមិភាគទី៤ តំណាងឯកឧត្តម ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជា មេបញ្ជាការយោធភូមិភាគទី៤។
លោក វរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹក បានសង្ខេបរបាយការឆមាសទី១ ឆ្នាំ ២០១៧ បញ្ជាការដ្ឋានតំបន់សឹក បានពុះពារ សម្រេចបានលទ្ធផជោគជ័យ ដែលជាគោលដៅរបស់រាជរដ្ឋាភិបាល ជាពិសេសសហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាពមូលដ្ឋាន ក្នុងនោះមានការចូលរួមបង្រ្កាបបទល្មើស ជលផល ការហ្វឹកហ្វឺនរៀនសូត្រ បំប៉ន់យុទ្ធវិធីយុទ្ធដំណើរ និងវិន័យសណ្តាប់ធ្នាប់ដល់កងកម្លាំង ដើម្បីត្រៀមកម្លាំងសម្រាប់ចល័តតាមបញ្ជារបស់ថ្នាក់លើ និងត្រៀមកម្លាំងសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ជួបគ្រោះមហន្តរាយ ក្រៅពីការងារស្នូលរបស់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយនិងអន្តរជាតិ រួមទាំងចង់ សម្ព័ន្ឋមេត្រីភាព ជាមួយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ យោធាខេត្តដុងណាយ សាធារណៈរដ្ឋសង្គមនិយម វៀតណាម និងទទួលបានការជួយឧបត្ថម្ភ សាងសង់អាគារមេបញ្ជាការ អាគារផ្ទះភ្ញៀវ អាគារសាលប្រជុំ និងអាគារគិលានដ្ឋាន រួមទាំងអាគារជាច្រើនទៀត ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ក្រៅពីការងារអង្គភាពស្នូល គឺបានជម្រុញឲ្យមានកិច្ចសហការស្រាវជ្រាវជីករុករកអដិ្ឋធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីសម័យសង្រ្គាម និងចុះត្រួតពិនិត្យស្ថានភាព ជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជននៅតាម មូលដ្ឋានដើម្បីលើកស្ទួយជីភាពគ្រួសារ និងផ្តោតលើការយកចិត្តទុកដាក់ ចំណែកស្ថាបភាពកងកម្លាំងទាំងអស់ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានពិនិត្យសុខភាពធ្វើតេស្តទឹកនោម រកសារធាតុញៀន ក្នុងនោះមាននាយទាហាន នាយទាហានរង និងពលទាហានចូលរួមសរុប២០០នាក់ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំនិងជា គំរូដល់ប្រជាពលរដ្ឋ រីឯកការងារមនុស្សធម៌គឺបានស្នើរសុំឲ្យគ្រូពេទ្យកាកបាទក្រហមហូជីមិញ និងខេត្តបិញភឿក មកព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃរាប់ពាន់នាក់ នៅស្រុកស្ទោង ស្រុកបារាយណ៍ ក្រុងស្ទឹងសែន ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ មាស ស៊ុំ មេបញ្ជាការង យោធភូមិភាគទី៤ បានកោតសរសើរនិងវាយតំលៃខ្ពស់ និងឯកភាពចំពោះរបាយការណ៍ ឆមាសទី១ ឆ្នាំ ២០១៧ ដែលតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានខិតខំប្រឹង ប្រែងអនុវត្តតាមផែនការកន្លងមក រហូតទទួលបានជោគជ័យ ទាំងការចូលរួមហការជាមួយសមត្ថកិច្ចជំនាញ បង្រ្កាបបទល្មើស និងការងារទំនាក់ទំនងអន្តរជាតិ ការងារមនុស្សធម៌ រួមទាំងការងារសហការជាមួយអាជ្ញាធរ ដែនដីរហូត ធ្វើឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំយោធភូមិភាគទី៤ ។
ដោយ ប៊ុន រដ្ឋា





































