ខណ្ទរដ្ឋបាលជលផលកំពង់ធំប្រារព្វពិធីព្រលែងកូនត្រី៨ម៉ឺនក្បាល

0

កំពង់ធំ៖ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់មន្រ្តីនៃស្ថាប័នរដ្ឋបាលជលផល កំពង់ធំឲ្យយកចិត្តទុកដាក់ បង្រ្កាបបទល្មើសជលផលខុសច្បាប់ តែឲ្យមានការបន្ធូរបន្ថយ​និងយោគយល់​ដល់ ប្រជាពលរដ្ឋដែលនេសាទជាលក្ខណៈគ្រួសារ ហើយក៏មិនមែនទុកឳកាសឲ្យឈ្មួញប្រើប្រាស់​បទល្មើសទាំងនេះដែរ ប្រសាសន៍នេះ ត្រូវបានថ្លែងក្នុងពិធីលែង​កូន​ត្រីរបស់ខណ្ឌ​រដ្ឋបាល​ជលផលខេត្ត​កំពង់ធំ កាលពី​ព្រឹកថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៧។

កូនត្រីប្រមាណ៨ម៉ឺនក្បាល ដែលជាប្រភេទ​កូន​ត្រី​ចម្រុះ ត្រូវបានព្រលែងចូលក្នុងបឹងទំនប់អូរម្កាក់​ គឺជាបឹង​ធម្មជាតិ​របស់​សហគម​ន៍ ភូមិត្រពាំឬស្សី ឃុំត្រពាំឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប្រភេទ ​ត្រី​ ឆ្ពិនត្រីកាហែ ត្រីកន្ធរ បានព្រលែងចូលទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ ដើម្បីឱ្យសម្បូរត្រីសម្រាបបំរើសេច​ក្តី​​ត្រូវ​ការរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍។​

ក្នុងនោះដែរក៏មានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋ សុំឲ្យ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាល ជលផលកំពង់ធំ មេត្តាជួយរឹតបន្តឹងការអនុវត្តច្បាប់របស់ សមត្ថកិច្ចខណ្ទរដ្ឋបាលជលផល ឲ្យធ្វើការ បង្រ្កាបបទល្មើសដាក់ បរ ដាក់ដៃ នៅតាមមាត់ទន្លេចាប់ពីភូមិបាឡត ដល់ភូមិពាមបាង ដោយសារតែ ចំនុចនេះត្រូវបានប្រទះឃើញមានការដាក់បទល្មើស រាប់រយកន្លែង និងរាប់ពាន់មែត្រនៅតាមដើមរាំង​ទឹក​ ហើយខណៈនេះ ក៏កំពុងតែរីករាលដាល់ពេញឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឯឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើការផ្តាំផ្ញើរដល់ ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ នេសាទទាំងអស់ ក្នុង​រដូវ​បិទ​នេសាទ​នេះគឺសុំឲ្យប្រើប្រាស់ឧបករណ៍ដែលច្បាប់ ត្រូវបានអនុញ្ញាតិ ហាចដាច់ខាតប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ គឺជាការចូលរួមថែរក្សាធនធានមឆ្ឆាជាតិ គឺ​ក្នុង​គោលបំណង ដើម្បី​បង្កើន​ផល​ត្រី ឲ្យ​កាន់តែ​ច្រើន ព្រោះ​បច្ចុប្បន្ននេះ ចំនួន​មនុស្ស​មាន​កាកើនឡើង ដូច្នេះ​មនុស្ស​ត្រូវ​តែចិញ្ចឹម​ត្រី​វិញ ទើប​អាច​មាន​ស្បៀងអាហារ​ សម្រាប់​ចិញ្ចឹម​មនុស្សលោកវិញ​។

ដោយ  ប៊ុន  រដ្ឋា