អគ្គីភ័យ​បាន​លេប​ត្របាក់​កុ​ដ​ព្រះសង្ឃ​អស់​ចំនួន​២​កុ​ដ​ព្រមទាំង​ព្រ​ទ្យ​សម្បត្តិ​ជាច្រើន​ទៀត

0

​សៀមរាប ៖ កុ​ដ​ព្រះសង្ឃ​ចំនួន​២​កុ​ដដែល​សង់​អំពី​ឈើ​នេះ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង ១ រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៦​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៤​កន្លងទៅនេះ​នៅក្នុង​វត្ត​ព្រះ​ធាតុ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រះ​ធាតុ ឃុំ​ខ្វាវ ស្រុក​ជីក្រែង​ខេត្តសៀមរាប ។​យោងតាម​ប្រភព​ព័​ត៍​មាន​ពី​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ក៏ដូចជា​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មាន​សង្ឃដីកា​និង​មានប្រសាសន៍​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​លោក​នេន​ដែល​គង់នៅ​ក្នុង​កុ​ដ​ចំនួន​៥​អង្គ​បាន​អុជ​ភ្លើងទៀន ដើម្បី​រៀន​ធ​ម៍​ក្រោយមក​លោក​នេន​ទាំង​៥​អង្គ​ក៏បាន​សឹង​លក់​ដោយ​ភ្លេច​ពន្លត់​ភ្លើងទៀន​ផង​នោះ​មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​ទៀន​នោះបាន​រលាយ​ដល់​

ក្តា​រួច​ក៏​បណ្តាល​ឲ្យ​មាន​អគ្គីភ័យ​នេះ​បាន​កើតឡើង​តែម្តង​។ ប្រភព​ព័​ត៍​មាន​ដ៏​ដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ក្នុង​ហេតុការណ៍​ខាងលើ​គឺ​មិន​បណ្តាល​ឲ្យ​មាន​ព្រះសង្ឃ​ឫ​ក៏​អ្នក​ដែល​នៅក្នុង​កុ​ដ​ជាមួយ​នោះ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​គឺ​គ្រាន់តែ​មានការ​បាត់បង់​អស់​នៅ​ព្រ​ទ្យ​សម្បត្តិ​មួយចំនួនធំ​ក្នុងនោះ​បណ្តាល​ឲ្យ​បាត់បង់​នូវ​ការឆេះ​កុ​ដ​ចំនួន​២​កុ​ដដែល​សង់​អំពី​ឈើ​

ទាំងស្រុង ព្រះ​ពុទ្ធរូប​ចំនួន ៩ អង្គ បាត​ចំនួន​១៣​បាត កង់​កូនសិស្ស​ដែល​នៅ​ជាមួយ​លោក​ចំនួន​២​គ្រឿង ទូរស័ព្ទដៃ​ចំនួន​៥​គ្រឿង អាគុយ ៥០ អំពែ ១ គ្រឿង កុំព្យូទ័រ ១​គ្រឿង និង​ប​ច័យ ១​លាន ៥​សែន ៥​ម៉ឺន​រៀល​ផងដែរ ៕ ដោយ លោក ព្រំ សុខា ​01 02 03 04 05