កំពង់ធំៈ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍ ឃាត់ខ្លួនដោយសារតែ មានការចែកចាយនិងជួញដូរគ្រឿងញៀន នៅចំណុចភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំនៅសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧វេម៉ោង១៤និង០០នាទី។
លោក សេង សំ មេបញ្ជាការរងកងរាជអាវុធស្រុកបារាយណ៍បានឱ្យដឹងថា:មុនឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់នេះ គឺមានការតាមដាននឹងស្រាវជ្រាវជាយូមកហើយលុះមានភស្តុតាងគ្រប់គ្រាន់ ទើបសុំយោបល់លោក មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចូលទៅឆែកឆែរនៅក្នុងបន្ទប់ជួលមួយកន្លែងដែលមានម្ចាស់ផ្ទះឈ្មោះសេក នាងភេទស្រីអាយុ៦៥ឆ្នាំដែលមានរបងជាប់និងខារ៉ាអូខេសម្រស់ពិភពថ្មី ទើបសមត្ថកិច្ចអាចឃាត់ខ្លួនបាន។
លោកឃុន ប៊ុនហួរ មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍ បានឱ្យដឹងដែរថា ខណៈពេលដែល កម្លាំងចុះទភធ្វើការហ៊ុព័ទ្ធផ្ទះស្នាក់នៅនោះ បានឃើញយុវជនប្រុសស្រី២នាក់កំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់លោកក៍ធ្វើការឃាត់ខ្លួនតែម្តង ក្នុងនោះត្រូវបានស្គាល់ឈ្មោះ ធៀម ឌុលភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅភូមិពពេជ្រ ឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ ទី២ឈ្មោះពោន ធារាភេទស្រីអាយុ២៤មានទីលំនៅភូមិត្រពាំង ស្វាយ ឃុំបល្ល័ង្គ ស្រុបារាយណ៍ ខេត្តកំពង់ធំ ជាអ្នករក្សារទុកនិងប្រើប្រាសគ្រឿងញៀនហើយជាម្ចាស់បន្ទប់ ទី៣ឈ្មោះសេក នាង វ័យ៦៥ឆ្នាំជាម្ចាស់ផ្ទះទីលំនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ខេត្តកំពង់ធំ។
រីឯវត្ថុតាងដែលសមត្ថកិច្ចបង្រ្កាបបាន រួមមានថ្នាំញៀន៤កញ្ចប់តូច២ធំ២និងម៉ូតូមួយគ្រឿងម៉ាកZOOMERX.ពណ៏ខ្មៅគ្មានស្លាកលេខទូរស័ព្ទមួយគ្រឿង បច្ចប្បន្ជជនសង្ស័យត្រូវអាវុធហត្ថស្រុកបារាយណ៍កំពុងកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីឲ្យស្ថាប័នច្បាប់ដោះស្រាយដោយសន្តិវិធីនៃច្បាប់។
ដោយ ប៊ុន រដ្ឋា




































