ព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភត្រា មេបញ្ជាការតំបន់ប្រតិបត្តការសឹករង ខេត្តព្រះវិហារ និងជាប្រធាន ស អ ក ខេត្តព្រះវិហារបានដឹកនាំក្រុមការងារថ្នាក់ ខេត្តប្រធានកិត្តិយសស្រុក អនុប្រធាន ស អ ក ស្រុកទាំង៣ មេភូមិ មេប៉ុស្តិ បាននាំយកថវិការបេឡាមរណៈ សង្គ្រោះរបស់ ស អ ក ចំនួន៤លានរៀល ទៅ ប្រគល់ជូនគ្រួសារអតីតយុទ្ធជន ដែលមានឈ្មោះ សូ ម៉ៅ ជាជនពិការនៅភូមិ ស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដែលបានទទួល មរណៈភាពកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ នៅភូមិព្រៃ ព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយរោគាពាធ។ក្នុងពិធី ប្រគល់ថវិការ៤លានរៀលនោះដែរ គឺជាថវិការបេឡាមរណៈសង្គ្រោះ។លោក ឡាញ់ លីស៊ីវឡេង ប្រធាន ស អ ក ស្រុកគូលេនក៏បានផ្តល់សម្ភារៈនិងគ្រឿង ឧបភោគបរិភោគមួយចំនួនផងដែរ៕សេង ពិសិដ្ឋ




































