សមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំចុះសួរសុខទុក្ខនិងផ្សារភ្ជាប់ជាមួយគ្រួសារអតីតយុទ្ឋជននៅមូលដ្ឋាន

0

កំពង់ធំៈ  ឆ្លើយតបតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា  និងបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនិយ៍ ​គន់ គីម អគ្គលេខាធិការសមាគម រួមទាំងមានការចង្អុលបង្ហាញបន្ថែម ពីសំណាក់ ឯឧជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤  ឲ្យសមាគម​អតីតយុទ្ធជន ផ្សារភ្ជាប់ជាមួយនិងគ្រួសារអតីតយុទ្ឋជននៅតាមមូលដ្ឋាន ដើម្បីបង្កើនភាពជិតស្និទ្ធរវាង អង្គភាពតំបន់ជាមួយនិងប្រជាពលរដ្ឋ។

ជាក់ស្តែង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្ត  បានបន្តដឹកនាំសហការីចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ឋជនមួយគ្រួសារទៀតដែលរស់នៅភូមិស្លាកែត​ សង្កាត់​ព្រៃ​តាហ៊ូ ​ ក្រុងស្ទឹងសែន​ ខេត្តកំពង់​ធំ​ នៅល្ងាចថ្ងៃទី២៦/៧/ ២០១៧  និងជានិច្ចជាកាលសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ តែងតែចុះសួរសុខទុក្ខ ផ្សារភ្ជាប់ ជាមួយគ្រួសារអតីតយុទ្ឋជននៅមូលដ្ឋាន និងស្រាវជ្រាវសិក្សាពីជីវភាពរស់នៅ ដើម្បីឲ្យដឹងពីទុក្ខលំបាក របស់គ្រួសារអតីតយុទ្ធជន។

គ្រួសារលោក​យាយ​ ឈួន​ ណៃ​ អាយុ​៧៤​ ឆ្នាំ​ មាន​កូន​ចំនួន​១០​ នាក់​ ប្រុស​៧​ នាក់​ ស្រី​ ៣​នាក់​ តែ​កូន​គាត់​បាន​ស្លាប់​អស់​ចំនួន​៧​ នាក់​ ក្នុង​នោះ​មាន​កូន​មួយ​នាក់​ ធ្វើ​យោធា​ ឈ្មោះ​ អាន​  រ៉ន​ ហើយ​បាន​ពលី​ជីវិត​ក្នុង​សមរភូមិ​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០​ បច្ចុប្បន្ន​លោក​យាយ​  ឈួន​ ណៃ​ នៅ​សល់​តែ​កូន​បីនាក់​  ហើយ​កូន​គាត់​បាន​ទៅរស់នៅ​ជាមួយ​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​អស់​ នៅ​សល់​តែ​លោក​យាយម្នាក់ឯង ​រស់​នៅ​ក្នុង​ខ្ទម​ស្លឹក​ធ្លុះធ្លាយ​ ហើយ​គ្មាន​មុខ​របរ​អ្វី​ រស់នៅសព្វថ្ងៃដោយ​សារ​អ្នកជិតខាង​ឬកូន​ ផ្តល់​អង្ករ​ឲ្យ​បន្តិច​បន្តួច​សម្រាប់​រស់​នៅ​កំដរ​ជីវិត​  ។

ក្នុង​ឱកាស​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​និង​លើកទឹកចិត្ត​នេះ​ ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន​ ៥០គីឡូ​ក្រាម​ មីយើង​មួយ​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​៥០.០០០៛​  លោក​យាយ​ ឈួន​ ណៃ​ មាន​ចិត្ត​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ ដោយកន្លងមក​មិន​ដែល​បាន​ទទួល​អំណោយ​ឧបត្ថម្ភម្តងណាទេ​  នៃឳកាសសួរសុខទុក្ខ លោក​យាយបាន​ថ្លែង​អំណរគុណ​ចំពោះ​សម្តេចតេជោ ហ៊ុន​ សែន​ ដែល​បាន​​បង្កើត​ឲ្យ​មាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជាខេត្ត  ដើម្បីជួយ​ដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលជួយនូវការខ្វះខាត និង​ជូន​ពរ​សម្តេច​តេជោ​ហ៊ុន​សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិតិព្រឹទ្ឋបណ្ឌឹត​ ប៊ុន រ៉ានីហ៊ុន សែន  ព្រមទាំងបុត្រ​ា​បុត្រី​ ចៅប្រុសចៅស្រី​ សូម​បានជួបប្រទះតែនិងពុទ្ឋពរបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខះ​ និង​ពលៈ​ កុំបីឃ្លាងឃ្លាតឡើយ​។

ដោយ  ប៊ុន  រដ្ឋា