អភិបាលខេត្តកំពង់ធំ ប្រកាសអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រោះទឹកជំនន់

0

កំពង់ធំៈ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំជាច្រើនថ្ងៃបណ្តាលឲ្យទឹកស្ទឹងសែន ដង្ហក់ឡើងយ៉ាងឆាប់រហ័សមិនតែប៉ុណ្ណោះបានធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ស្ទឹងសែន មានការភិតភ័យដោយ សារទឹកជំនន់ ទើបមានការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ចុះត្រួតពិនិត្យស្ថានភាព ទឹកជំនន់ ដើម្បីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ។

ឯកឧត្តម សុខ លូ ប្រធានគណបញ្ចាការឯកភាពខេត្តកំពង់ធំ និងជាអភិបាលខេត្តកំពង់ធំ បានដឹកនាំ​មន្ទីរ​ជំនាញ និងស្ថាប័នពាក់ព័ន្ឋ ចុះពិនិត្យស្ថានភាពទឹកជំនន់តាមដងស្ទឹងសែន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០​១៧ និងបានធ្វើការផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នគ្រោះទឹកជំនន់  ដោយសារតែប៉ុន្មានថ្ងៃ​នេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ សូមការពារក្មេង មនុស្សចាស់ និងសត្វពាហនៈ អាចនិងបាត់បង់និងខូច ខាតបាន ជាពិសេសថែរក្សាអានាម័យអាចនិងឆ្លងជំងឺបានតាមទឹកជំនន់ ។

 

លោក យូ ឡា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានបញ្ជាក់ អំពីស្ថានភាពទឹកនាថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តកំពង់ធំ មានដូចខាងក្រោម:- កំពស់ទឹកស្ទឹងសែន 13.07ម- សីតុណ្ហភាព 24°C-34°C- យប់មិញមានភ្លៀងធ្លាក់នៅស្រុក-ក្រុងចំនួន8/8+ក្រុងស្ទឹងសែន 38.4ម.ម+ស្រុកកំពង់ស្វាយ    14.8ម.ម+ស្រុកសណ្តាន់        35.0ម.ម+ស្រុកប្រាសាទបល្ល័ង្ក59.6ម.ម+ស្រុកប្រាសាទសំបូរ 25.4ម.ម+ស្រុកស្ទោង 10.2ម.ម+ស្រុកសន្ទុក 38.1ម.ម+ស្រុកបារាយណ៍ 45.8ម.ម។

លោក យូ ឡា បានសន្និដ្ឋានថា ទឹកស្ទឹងសែនសម្រាប់ខេត្តកំពង់ធំ មិនទាន់គួរអោយបារម្ភនៅឡើយទេ ដោយយោងថាៈ កំពស់ទឹកថ្ងៃនេះ 13.07ម កើនលើសពីម្សិលមិញ 0.08ម កើនយឺតក្នុង 24ម៉ោង ហើយកំពស់ប្រកាសការប្រុងប្រយ័ត្ន 13.50ម.ម។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសំណូមពរ ឲ្យអភិបាលស្រុក ក្រុងទាំង៨ ត្រូវចុះពិនិត្យ និងកំណត់ទីតាំងទួលសុវត្ថិភាពជាបន្ទាន់ ព្រមទាំងមានវិធានការណ៍ជាក់ស្តែង ដើម្បីត្រៀមរកទីទួលមានសុវត្ថិភាពជូនប្អូនប្រជាពលរដ្ឋ កុំឲ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ និងផ្តល់របាយការណ៍មកឲ្យរដ្ឋបាលសាលាខេត្តឲ្យបានជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃនេះតទៅ។  ដោយ  ប៊ុន  រដ្ឋា