ខេត្តរតនគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០១៧ នេះ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦ ឃើញថាកើនឡើង ២១លើក មូលហេតុនៃគ្រោះថ្នាក់ទាំងនេះ បង្ករឡើងដោយការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង១៨ % មិនគោរពសិទ្ធិត្រង់ផ្លូវប្រសព្វ៣៨% មិនប្រកាន់ស្តាំ ឬបត់ឆ្វេង១២% បើកបរលើសល្បឿន២៣% និងផ្សេងៗ៩%។
បើតាមរបាយការណ៍ របស់អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ដែលបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លុវគោកថ្មី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០១៧ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តរតនគិរី កើតឡើងចំនួន៦២លើក ស្លាប់ចំនួន២១នាក់ របួសធ្ងន់ចំនួន១០៨ នាក់។ 
ក្នុងពិធីប្រជុំបូកសរុបលទ្ធផល ការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លុវគោកថ្មី ក្រោមវត្តមានលោក យឹម ផែន អភិបាលខេត្តស្តីទីខេត្តរតនគិរី បានឲ្យដឹងថា ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ អនុគណៈកម្មាធិការសុវត្ថិភាព ចរាចរណ៍ផ្លូវគោកខេត្តរតនគិរី បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន សម្រាប់ឆមាសទី២ ឆ្នាំ២០១៧ និងផ្តល់ជាសីលធម៌ចំនួន១០ចំណុច សម្រាប់អ្នកបើកបរ៖
១.ពេលបើកបរមិនត្រូវមិនត្រូវបើកបរលើសល្បឿនកំណត់ដាច់់ខាតមិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹងមិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនមិនត្រូវបើកបរក្រោមស្ថានភាពងងុយដេកដាច់ខាត២.ពេលបើកបរត្រូវត្រូវពាក់មួកសុវត្ថិភាពត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ចត្រូវប្រកាន់ស្តាំជានិច្ច
ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ចត្រូវចេះបើកបរឲ្យបានត្រឹមត្រូវដាច់ខាតត្រូវប្រុងប្រយ័ត្នជានិច្ច ៕ដោយ: យក្ខឡោម





































