កំពង់ចាម: លំនៅឋា អាជ្ញាធរខេត្តកំពង់ចាម យកចិត្តទុកដាក់ ក្នុងការចុះជួយរុះរើផ្ទុះ ទៅកាន់កន្លែងមានសុវត្ថិភាព ប្រជាពលរដ្ឋ ស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងស្រុកចំនួន៥ របស់ខេត្តកំពង់ចាម ដែលត្រូវប្រឈម និងរងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់ នារដូវទឹកទន្លេកំពុងតែហក់ឡើងខ្លាំងនេះ ក្រោមការដឹកនាំដោយឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមន្ត្រីអាជ្ញាធរមូលដ្ឋាន តែងតែយកចិត្តទុកដាក់ ក្នុងការចុះជួយរុះរើផ្ទុះប្រជាពលរដ្ឋ ទៅកាន់កន្លែងមានសុវត្ថិភាពជាបន្តបន្ទាប។
ក្នុងនោះកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ លោកវរសេនីយ៍ទោ ប្រេង ហុឹម អធិការនគរបាលស្រុកកោះសូទិន ដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់រាប សហការណ៍ជាមួយកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីសាលាស្រុក និងកម្លាំងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ០១ខ្នង ដែលជាកម្មសិទ្ធិរបស់ ឈ្មោះ នុប សំអាត ភេទស្រី អាយុ៥១ឆ្នាំ ធ្វើអំពីឈេី ប្រក់ស័ង្កសី ទំហំ៥×៦ម៉ែត្រ នៅភូមិកំពង់រាបក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ដែលប្រឈមនឹងការបាក់ស្រុតច្រាំងទន្លេ ដើម្បីទៅរកកន្លែងដែលមានសុវត្ថិភាព។
ដោយឡែក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នេះដែរលោក វរសេនីយ៍ទោ ហេង វណ្ណា អធិការនគរបាលស្រុកស្រីសន្ធរ ដឹកនាំកម្លាំងជំនាញ ប៉ុស្តិ៍រដ្ឋបាលកោះអណ្តែត និងអាជ្ញាធរមូលដ្ឋាន បានចុះជួយរុះរើផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង។
១.ផ្ទះឈ្មោះ ភី ស្រីល័ក្ខ ភេទស្រី អាយុ២៧ឆ្នាំ មានទំហំ៦x៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី។ ២.ផ្ទះឈ្មោះ ជ្រឹង ឆវី ភេទស្រី អាយុ៤៩ឆ្នាំ ដែលមានទំហំ៦x៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ដែលប្រឈមនឹងការបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅភូមិគគីរ ឃុំកោះអណ្ដែត ស្រុកស្រីន្ធរ ដើម្បីដូរទៅទីកន្លែងមានសុវត្ថិភាព។
ចំណែកនៅព្រឹកថ្ងៃទី២៧ ខែកក្កដា នេះដដែល លោកវរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានដឹកនាំកម្លាំងជំនាញ ប៉ុស្តិ៍រដ្ឋបាលហាន់ជ័យ និងអាជ្ញាធរមូលដ្ឋាន បានចុះជួយរុះរើផ្ទះ លោក យាយ ញុឹក ណៃសេន នៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដែលមានទំហំ៦x៧ម៉ែត្រ ធ្វើអំពីឈើ ប្រកក្បឿង ដែលកំពុងតែប្រឈមនឹងការបាក់ស្រុតច្រាំងទន្លេ នារដូវទឹកឡើងនេះ ដើម្បីដូរទៅទីកន្លែងមានសុវត្ថិភាព។
ស្ថិតក្នុងរដូវទឹកទន្លេមេគង្គ កំពុងតែហក់ឡើងជាបន្តបន្ទាប់នេះ សម្រាប់ស្រុកកងមាស និងស្រុកស្ទឹងត្រង់ ក៏មានការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់ ហើយលំនៅឋានប្រជាពលរដ្ឋមួយចំនួន ត្រូវអាជ្ញាធរចុះជួយរុះរើ ទៅកាន់កន្លែងមានសុវត្ថិភាពផងដែរ ៕



































