ខេត្តព្រះសីហនុៈ ប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានទទួលអំណោយពីសាខាកាកបាទក្រហម ខេត្តព្រះសីហនុ ។
ពិធីចែកអំណោយនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯ.ឧ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ។អំណោយដែលត្រូវចែកជូនពលរដ្ឋទាំងនោះរួមមាន៖
កន្ទេល មុង ភួយ សារ៉ុង ក្រមារ ត្រីខ អង្ករ តង់កៅស៊ូ ព្រមទាំងថវិកា ១០ម៉ឺនរៀល/ ១គ្រួសារ ៕




































