របួសធ្ងន់២នាក់ ចំណែករថយន្តខូចខាតទាំងស្រុងដោយសារ ផឹកស្រាស្រវ៉ឹង

0

ស្ទឹងត្រែង:រថយន្តម៉ាកនីសាន់ប្រុនធា១គ្រឿងប៉ះចំតៃកុងស្រវ៉ឹង
ធ្លាក់ភ្នែកបើកបរក្នុងល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវរងរបួសធ្ងន់ម្នាក់
និងម្នាក់ទៀតត្រូវរបួសស្រាល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦:៣០នាទី
រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ត្រង់ចំនុចលើកំណាត់ផ្លូវជាតិ
លេខ៩ជិតស្ពានលេខ៨(ស្ទឹងត្រែង-ព្រះវិហា)ស្ថិតក្នុងភូមិវាលដេញ
ឃុំអន្លងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍បានអោយដឹងថា:ពួកគាត់បានឃើញរថយន្តខាងលើបើកបរក្នុងល្បឿនយ៉ាងលឿនពេលមកដល់ចំណុចកើតហេតុខាងលើក៍ស្រាប់តែរ៉េចង្កូតធ្លាក់ផ្លូវដោយខ្លួនឯងបណ្តាលអោយមនុស្សដែលនៅក្នុងរថយន្តរងរបួសធ្ងន់ម្នាក់ និង ម្នាក់ទៀតត្រូវរបួសស្រាល។ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ខាងលើត្រូវបានអ្នកនៅក្បែរនោះដឹកយកមកមន្ទីពេទ្យបង្អែកខេត្តដើម្បីព្យាបាលភ្លាមៗផងដែរ។ប៉ុន្តែដោយសារស្ថានភាពរបួសជនរងគ្រោះធ្ងន់ធ្ងរលោកគ្រូពេទ្យបង្អែកក៍បានសុំអោយក្រុមគ្រួសាបញ្ជូនអ្នកត្រូវរបួសធ្ងន់ទៅព្យាបាលនៅមន្ទីពេទ្យឯក្រុងភ្នំពេញ។

ជនរងគ្រោះដែលត្រូវរបួសមានចំនួន២នាក់:-ទី១ឈ្មោះ សេង គឹនសៀន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសស្រឡៅ ឃុំអន្លងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។(រងរបួសធ្ងន់)-ទី២ឈ្មោះ អូន ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្នរស់នៅជាមួយជនរងគ្រោះខាងលើ។(រងរបួសស្រាល)ចំណែកឯរថយន្តដែលជួបគ្រោះថ្នាក់ម៉ាកនីសានប្រុនធា ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ2AI-3442.(ខូចខាតទាំងស្រុង)។

បច្ចុប្បន្ន ជនរងគ្រោះដែលត្រូវរបួសស្រាលកំពុងសំរាកព្យាបាលនៅ
មន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែ រីឯជនរងគ្រោះដែលត្រូវរបួសធ្ងន់
ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលបន្តនៅឯទីក្រុងភ្នំពេញ។
ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុក្ខក្នុងប៉ុស្តិ៍នគរបាល
ឃុំអន្លងជ្រៃរួចរាល់ហើយ។