កំពង់ធំៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចទ្រព្យសម្បត្តិ នៅក្នុងវត្តព្រះនាងស្ថិតក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីវេលាម៉ោង 18និង30នាទី ថ្ងៃទី27/07/2017 ត្រូវបានឃាត់ខ្លួន តាមការប្តឹងរបស់ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍។
ករណីចោរលួចលុយព្រះសង្ឃ នៅវត្តព្រះនាង ត្រូវបានបង្ករឡើងដោយជនសង្ស័យឈ្មោះ ធា គក់ ភេទប្រុស អាយុ 23 ឆ្នាំ ទីលំនៅ នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដោយជនសង្ស័យមានជំនាញខាងលួច គាស់ ហើយធ្លាប់មានប្រវត្តជាប់គុកក្នុងករណីលួច ម្តងរួចមកហើយ ពុំមានមុខរបរពុំពិតប្រាកដ នោះឡើយ។
លោក វរសេនីយ៍ត្រី-វ៉ន សុភ័ណ អធិការរងស្រុកស្ទោង បានឲ្យដឹងថា ជនរងគ្រោះជាព្រះសង្ឃ ព្រះនាម គង់ មាល ព្រះជន្ម 17 វស្សា គង់នៅវត្តព្រះនាង ទី២ ព្រះតេជគុណព្រះនាម សុខ សែម ព្រះជន្ម 13 វស្សា គង់នៅវត្តព្រះនាង បានបាត់លុយចំនួន 66.300 រៀល ករណីនេះសមត្ថិច្ចយើងកសាងសំរឿងបញ្ជូនទៅផែននគរបាលព្រហ្មទណ្ឌដើម្បចាត់ការបន្ដ ។
ដោយ ប៊ុន រដ្ឋា





































