ឯកអគ្គរដ្ឋទូត​ និង​សេនានុព័ន្ឋយោធា​ នៃសារធារណដ្ឋឥណ្ឌូនេស៊ី​ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​លើ​ទឹកដី​ខេត្ត​កំពង់ធំ

0

កំពង់ធំៈ ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ខែកក្កដា​ឆ្នាំ​២០១៧​ ឯកឧត្ដម​អគ្គរដ្ឋទូត​ និង​លោក​វរសេនិយ​ឯក​សេនានុព័ន្ឋយោធា​ នៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ី​ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​មក​ពិនិត្យ​មើល​ទីតាំង​អនុស្សាវរីយ៍​ដែល​កងទ័ព​ឥណ្ឌូណេស៊ី​ធ្លាប់​បាន​ឈរជើង​ក្នុង​ភារកិច្ច​សម្របសម្រួល​បទឈប់បាញ់​ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ​ ហៅ​កាត់​ថា​ អ៊ុន​តាក់​ នៅ​ក្នុង​ឆ្នាំ​១៩៩១​ ដល់​ឆ្នាំ​១៩៩៣​។

កងទ័ពថែរក្សាសន្តិភាព ហៅ អ៊ុនតាក់ របស់ប្រទេសឥណ្ឌូនេស៊ី មានចំនួនមួយកងវរសេនាតូច មានទីតាំង ទីបញ្ជា​ការ នៅក្នុងទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ បច្ចុប្បន្នស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និងបានបំបែកកម្លាំងដាក់តាមគោលដៅក្នុងខេត្តមួយចំនួន ក្នុងនោះកងទ័ពឥណ្ឌូនេស៊ី បានមកបំពេញភារកិច្ចជាអន្តរជាតិ នៅក្នុងខេត្តចាប់បីឆ្នាំ ១៩៩១​ដល់១៩៩៣ ក្នុងភារកិច្ចសម្របសម្រួល រៀបចំ ឲ្យមានសន្តិភាពរវាងភាគកីជម្លោះប្រដាប់អាវុធខ្មែរទាំង៣បក្ខ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន  បានមានប្រសាសន៍ថា ឯកអគ្គរាជទូតនិងសេនានុពន្ឋយោធាឥណ្ឌូនេស៊ី ដើម្បីពិនិត្យសំណង់អនុស្សាវរីយ៍  នៅកណ្តាលស្ទឹងសែន និង សំណង់អាគារចំនួន២ ដែលស្ថានទូតឥណ្ឌូនេស៊ី​បានឧបត្ថម្ភ មានអាគារធ្វើការមួយខ្នង ធ្វើអំពីឥដ្ឋប្រកស័ង្ខសី ទំហំ ៥មគុណ២០ម អាគាររងចាំមួយខ្នង ទំហំ៥ម គុណ៨.៥ម ធ្វើអំពីឥដ្ឋប្រកស័ង្ខសី ដែលបានផ្តល់ជូននៅឆ្នាំ២០០៦ ។

បន្ទាប់ពីធ្វើការពិនិត្យសំណងអាគារអនុស្សាវរីយ៍រួចមក ឯកអគ្គរាជទូតនិងសេនានុពន្ឋ​យោធាឥណ្ឌូនេស៊ី​ បានធ្វើ​ការសំណេះសំណាល  សម្តែងការគួរសមជាមួយឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ ក្នុងមនោសញ្ជេតនានឹករលឹក និងបានបង្កើនភាពស្និទ្ធស្នាល ផ្លាស់ប្តូរបទពិសោធន៍ និងរឹតបន្តឹង ចំណងសាមគ្គី ឲ្យកាន់តែល្អប្រសើឡើង ក្រោយមកគណៈប្រតិភូបានអញ្ជើញទៅពិនិត្យ វិមានរំលឹកគុណយុទ្ធ​ជន​ពលី   ស្ថិតនៅក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

 ដោយ  ប៊ុន  រដ្ឋា