កិច្ចប្រជុំពង្រឹងប្រធានក្រុមការងារបក្ស ភូមិ ឃុំរកចំនុចខ្លាំងនិងចំនុចខ្សោយដើម្បីជាគន្លិះដណ្តើមជោគជ័យក្នុងពេលបោះឆ្នោតជាតិឆ្នាំ២០១៨

0

កំពង់ធំ. ឯកឧត្តម គង់ មាន សមាជិកអចិន្ត្រៃគណបក្សខេត្ត និងជាប្រធានក្រុមការងារបក្ស ចុះជួយឃុំពពក បានអញ្ចើញចុះសំណេះសំណាល សួរសុខទុក្ខក្រុមការងារបក្សឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ. ក្នងគោលបំណង់ពង្រីក ពង្រឹងការងារបក្ស និងរកចំនុចខ្លាំង និងចំនុចខ្សោយ ដើម្បីត្រៀមបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ ឲ្យទទួលបានជោគជ័យទាំងស្រុង។

ពិធីចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមការងារបក្ស ត្រូវបានអញ្ជើញចូលរួមពិសំណាក់ឯកឧត្តមគង់ វិមាន ប្រធានក្រុមការងារបក្ស អមដោយដំណើរដោយ. លោក សៀង ម៉ាប់ អភិបាលរងស្រុកស្ទោង រួមទាំងប្រធានក្រុមបក្ស ចូលរួមជាង១០០នាក់ កាលពីព្រឹកថ្ងៃទី ២៩ ខែ កក្តដាឆ្នាំ ២០១៧ ស្ថិតនៅទីស្នាក់ការបក្សគណបក្សប្រជាជនកម្ពុជា ក្នុងឃុំពពក ស្រុកស្ទោង. ខេត្តកំពង់ធំ ។

លោក សៀង ម៉ាប់ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារបក្ស ឃុំ ភូមិ ដែលមាន សមត្ថភាព ដឹកនាំសមាជិកបក្សដណ្តើមបានជ័យជំនះ ក្នុងអណ្ណត្តិបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងដើម្បីដណ្តើមយកជ័យជំនះ ក្នុងកាតបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនេះ សុំឲ្យថ្នាក់ដឹកនាំបក្សឃុំ និងភូមិ រៀបចំខ្លួនឲ្យក្លាយជាភាពជាអ្នកដឹកនាំ ដើម្បីដឹកនាំគេបាន គឺប្រធានក្រុមបក្សត្រូវតែកាយឲ្យសមរម្យ រៀបចំទំាងកាយវិការ អត្តចរិក ទាំងឯកសណ្ឋាន ឲ្យមានលក្ខណះជាអ្នកដឹកនាំ ដើម្បីឲ្យសមាជិកបក្សទាំងអស់ មានទំនុកចិត្តងាចនិង ផ្ញើរវាសនា ពឹងពាក់ និងមានលទ្ធភាពដោះស្រាយគ្រប់បញ្ហា ក្រុមការងារត្រូវមានភាពទទួលខុសត្រូវ ចែងចែកតួនាទីការងារឲ្យបានច្បាស់លាស់ ដើម្បីជាដើមទុនសម្រាប់ការទទួលជោគជ័យក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខនេះ។

ឯកឧត្តម គង់ វិមាន ប្រធានការងារបក្សចុះជួយឃុំពពក បានបញ្ជាក់បន្ថែមនូវខ្លឹមសារល្អដល់ប្រធានក្រុមការងារបក្ស បន្ទាប់ពីប្រធានក្រុមការងារបក្សភូមិ បានមានមតិយោបល់រួចមក ឯកឧត្តម គង់ វិមាន បាន ផ្តាំផ្ញើរនឹងណែនាំឲ្យប្រធានក្រុមការងារបក្ស ជម្រុញឲ្យសមាជិកបក្សទាំងអស់ទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះ និងបន្តធ្វើបច្ចុប្បន្នភាពដើម្បីបង្កើនសមាជិកបក្ស និងត្រូវសិក្សា ពីគោលបំណង និងសេចក្តីត្រូវការរបស់សមាជិកបក្ស ពន្យល់ណែនាំឲ្យប្រជាពលរដ្ឋគាត់យល់និងស៊ីជម្រៅ ពីគោល នយោ បាយរបស់គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារបក្សទាំងអស់ត្រូវ តស៊ូពង្រឹងសមត្ថភាពខ្លួន ក្នុងភាពជាអ្នកដឹកនាំ កុំមានការអាក់អន់ចិត្ត និងមានរាថយនូវពាក្យញុះញ៉ុងឃោសនារបស់បក្សដ៏ទៃ ។

ឯកឧត្តម បានបញ្ជាក់ថាក្រោយពីមានការកំណែទម្រង់ច្បាប់ ស្តីពីការបោះឆ្នោត គឺមិនអនុញ្ញាតិឲ្យគ្រប់គណបក្សនយោបាយទាំងអស់យកឈ្មោះរបស់ខ្លួន. ឬជារូបថតបុគ្គល ធ្វើជារូសញ្ញាគណបក្សនយោបាយតទៅទៀតនោះទេ គ្រប់រូបសញ្ញាគណបក្សដែលមានរូបបុគ្គលត្រូវបញ្ឈប់ និងដោះចេញឲ្យបានជាបន្ទាន់ និងត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំ ទូលាយ ដល់មហាជន ចៀសវាងយកស្លាកសញ្ញាបុគ្គលប្រើប្រាស់បន្តទៀត។
ដោយ បុ៑ន រដ្ឋា.