ព្រះវិហារៈលោកយ៉ាន់ ប៊ុន សឿងនាយកដែនជំរកសត្វព្រៃព្រះរការត្រូវបានបញ្ជូនទៅសង្រ្គោះ នៅឯភ្នំពេញ ក្រោយពីបានផ្ទុះហឹង្សាជាមួយប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៧កន្លងទៅវេលាម៉ោង៨និង៣០នាទីយប់។ករណីហឹង្សាមួយនេះបានកើតឡើងរវៀងប្រជាពលរដ្ឋជាមួយកម្លាំងបរិស្ថានការពារដែនជំរកសត្វព្រៃព្រះរការនៅចំណុចភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ហេតុផលដែលនាំឲ្យមានករណីហឹង្សានេះបាន កើតឡើងដោយសារកម្លាំងបរិស្ថានរបស់លោក យ៉ាន់ ប៊ុនសឿងបានចុះប្រតិបត្តិការបង្រ្កាប គោយន្តកន្រ្តៃដឹកឈើចេញពីតំបន់ការពាររបស់ខ្លួនចំនួន៨គ្រឿងដែលប្រជា
ពលរដ្ឋនាំគ្នាទៅ កាប់បំផ្លាញយកមកធ្វើអាជីវកម្មមួយចំនួនមួយចំនួនទៀតធ្វើផ្ទះសម្បែង ពេលនោះកម្លាំង បរិស្ថានបានធ្វើការបង្រ្កាបនៅវេលាម៉ោង៣រសៀលថ្ងៃខែឆ្នាំដដែលបំរុងនាំយកមកស្នាក់ការ ដែនជំរកសត្វព្រៃអូរកក់តែក្រោយមកមានបុរសម្នាក់និងនារីម្នាក់បានមកជួបសុំការសម្រួល ជាលុយកាក់តែមន្រ្តីបរិស្ថានទាំងនោះមិនព្រមក៍កើតជារឿងឈ្លោះប្រកែកគ្នាពេលនោះប្រជា ជនដែលដឹកបទល្មើសជាច្រើននាក់បាននាំគ្នាកាប់ខ្សែរពួទំលាក់ឈើទាំងនៅលើគោយន្តចោលនៅកន្លែងបង្រ្កាបនោះ រួចក៍បើកគោយន្តមកភូមិ ជួនពេលនោះដែរលោកយ៉ាន់ ប៊ុនសឿង នយកដែនមកដល់ក៍មានការឈ្លោះប្រកែកគ្នាម្ដងទៀតធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិមានគ្នីគ្នា ប្រមាណជាង៣០០រយនាក់លោមពទ្ធ័ខ្លួនរបស់លោក ហើយក៍មានការប្រទូសសារ៉ាយគ្នា ធ្វើឲ្យលោក យ៉ាន់ ប៊ុនសឿង កើតមានរបួសចំសៀតផ្កាយ៉ាងធ្ងន់ធ្ងរ ហើយក៏ត្រូវបានក្រុមការ ងារធ្វើការ
បញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរបង្អែក១៦មករា ដោយសារតែមានសភាពធ្ងន់ធ្ងរ ពេកទើបបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញនេះ។សូមបញ្ជាក់ថា មន្ត្រីអនុវត្តន៍ច្បាប់ការពារធនធានធម្មជាតិ បែរក្លាយទៅជាអ្នក ខុស ចំណែកឯអ្នកកាប់បំផ្លាញនិងរកស៊ីបទល្មើសព្រៃឈើបែរក្លាយទៅជាអ្នកត្រឹមត្រូវសុច្ចរិត ទៅវិញ។ប្រជាពលរដ្ឋមួយចំនួនដែលមិនបានពាក់ព័ន្ធនិងការរកស៊ីបទល្មើសព្រៃឈើ បានសំនូមពរអោយស្ថាប័នមានសមត្ថកិច្ចធ្វើយ៉ាងណា វែកមុខជនដៃដល់យកផ្តន្ទាទោសតាម ច្បាប់ដើម្បីសងភាពយុត្តិធម៍អោយជនរងគ្រោះដែលជាមន្ត្រីអនុវត្តន៍ច្បាប់ការពារព្រៃឈើ ដែលនៅសេសសល់តិចតួចនេះផងដែរ៕





































