ខេត្តកោះកុង ៖ បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យ3នាក់ ដាក់ថ្នាំសន្ដំយកម៉ូតូ កាលពីថ្ងៃទី29 ខែកក្កដា ឆ្នាំ2017 តែមិនបានសម្រេចនោះទេ ដោយ មានប្រជាពលរដ្ឋមកជួយទាន់នៅចំនុចចំណោទផ្លូវ(២.៩៧)(តាយូរី)ស្ថិតនៅភូមិបឹងឃុនឆាងសង្កាត់ស្មាច់មានជយ័ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា៖គាត់ជួបជន សង្ស័យ3នាក់នៅតាមផ្លូវ មុខមន្ទីរព័ត៍មាន បានអោយគាត់ឌុបដើលេងចំនួន3កន្លែង ទី1ឌុបទៅបាងការយ៉ាក ទី2ឌុបទៅប៉ាក់ខ្លង ទី3ឌុបទៅលេងទឹកជ្រោះតាប៉ន ពេលនោះជនសង្ស័យបានអោយគាត់ទៅទិញស្រាបៀបន្ថែម ឈ្លាតពេលនោះ(ជនសង្សយ័បានដាក់ ថ្នាំចូលក្នុងស្រាបៀរអោយជនរងគ្រោះផឹក) រួចអោយជនរងគ្រោះ ឌុបទៅចំណុចកន្លែងកើត ហេតុខាងលើ ជនសង្សយ័បានធ្វើសកម្មភាពវាយ ប្រតប់ប្រតាយជាមួយជនរងគ្រោះ យកម៉ូតូ ។
កម្លាំងកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានអោយ ដឹងថា ករណីប្លន់ដាក់ថ្នាំខាងលើ បង្កឡើងដោយ ជនមិនស្គាល់មុខ ប្រុស ស្រី៣នាក់ បានជួលម៉ូតូ ឌុបខាងលើទៅកន្លែងកើតហេតុ រួចជនសង្ស័យដាក់ ថ្នាំសណ្ដំ យកម៉ូតូពីជនរងគ្រោះ ម៉ាកសង់ (c125) សេរីឆ្នាំ២០១៧ពណ៑ខ្មៅពាក់ស្លាកលេខ(1B1103)ភ្លាមនោះផងដែរបានប្រជាពលរដ្ធផ្តល់ព័ត៑មានមកកំលាំង(អហ) បានចុះអន្តរាគមន៍ទាន់ពេលវេលា។ ជនសង្សយ័បានទុកម៉ូតូចោល រួចរត់គេចខ្លួននាត់ នៅចំនុចផ្លូវ(2.97)ភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបានអោយដឹងទៀតថា ជនរងគ្រោះឈ្មោះ សុខ អៀត ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបររត់ម៉ូតូ ឌុប មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុង ខេមរភូមិន្ទ ខេត្តកោះកុង ។
(បច្ចុប្បន្នជនរងគ្រោះ កំុពុងសំរាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកខេត្ត រីឯវត្តុតាងត្រូវបានកំលាំងកងរាជ អាវុធហត្ថយកមករក្សាទុកនូវអហខេត្តដើម្បីប្រគល់អោយម្ចាស់វិញ។ដោយveng



































