តំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រជុំរៀបចំគណកម្មការនិពន្ឋចងក្រងប្រវត្តិសាស្រ្តយោធាក្នុងកិច្ចសហប្រតិបត្តិការកម្ពុជា វៀតណាម ឡាវ

0

កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាគោលការណ៍របស់ ក្រសួងការពារជាតិ បានឲ្យគ្រប់តំបន់ប្រតិបត្តិការទូទាំងប្រទេស រៀបចំចងក្រងនិពន្ឋប្រវត្តិការងារសហការ សាមគ្គីនិងអន្តរជាតិ ក៏ដូចជាការសាងសង់បន្ទាយ ការងារមនុស្សធម៌ និងគន្លិះសំខាន់ក្នុងភាពជាអ្នកដឹកនាំ ដើម្បី រៀបចំនិពន្ឋទុកជាប្រវត្តិសាស្រ្ត ។

ដើម្បីជាជំនួយដល់ស្មារតី នាយទាហាន ជាថ្នាក់ដឹកនាំ ក្នុងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកកំពង់ធំ ដើម្បីជាទុន ដល់ការចងក្រងប្រវត្តិសាស្រ្តយោធា ក៏ដូចជារៀបចំចងក្រង និពន្ឋអក្សរសិល្ប៍ សិល្បះ រឿងខ្លីៗ កំណាព្យ និងបទ​ចម្រៀង ឬភាពយន្តឯកសារគំនូរ ដែលពិធីនេះត្រូវបានធ្វើឡើង ព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ ២០១៧ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹងកំពង់ធំ ដោយមានការចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី  សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ ។

ក្នុងពិធីប្រជុំបង្កើនស្មារតីជំនួយដល់គណកម្មការនិពន្ឋ ត្រូវបានលោក ម៉ៅ វណ្ណឌី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រ សិល្បះខេត្តកំពង់ធំ បានចូលរួមបង្រៀនពីរបៀបនៃការតាក់តែងនិពន្ឋប្រវត្តិសាស្រ្តយោធា ដើម្បីទុកជាកំណប់​តម្កល់សម្រាប់យុទ្ធជនសម័យថ្មី ដោយមានសិក្ខាកាមចូលរួមជាច្រើននាក់ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិសឹករងកំពង់ធំ ថ្លែងអំណរគុណចំពោះលោក ម់ៅ វណ្ណឌី ដែលកន្លងមកជាថ្នាក់ដឹកនាំយោធា ខេត្តកំពង់ធំ បានលះបង់ពេលវេលាដ៏មានតម្លៃ មកចែលរំលែក​ផ្តល់​ចំណេះដឹង ដែលមានឲ្យថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ទទួលបានចំណេះដឹង ក្នុងការចងក្រងនិពន្ឋឯកសារ​ប្រវត្តិ​សាស្រ្តយោធា ដែលមានអត្ថន័យខ្លឹមសារ  ( ចំណងយុទ្ធសាមគ្គីភាព ប្រទេសទាំបី កម្ពុជា វៀតណាម ឡាវ ) របស់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យទទួលបានជោគជ័យ ។

ដោយ  ប៊ុន  រដ្ឋា