កំពង់ធំៈ រថយន្តដឹកដីបើកបុកម៉ូតូ ស្រ្តីម្នាក់ខណៈកំពុងជិះម៉ូតូដឹកកូនទៅសាលារៀន បណ្តាលឲ្យស្លាប់ ខណៈពេលដែល បញ្ជូនទៅជិតដល់មន្ទីរពេទ្យ នៅចំនុចផ្លូវលំនៅក្នុងភូមិ កំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីវេលាម៉ោង ០៨ និង៤៥នាទី ថ្ងៃ ៣១ខែកក្កដា ឆ្នាំ២០១៧ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្ករឲ្យមានភាពភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹមនៅកណ្តាលក្រុង ស្ទឹងសែន ធ្វើឲ្យស្រ្ដីម្នាក់ស្លាប់ និងកូនរបួសស្រាល ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយសាររថយន្ដបែនដឹកដី ម៉ាក់ ហ៊ី យិនដាយ ពណ៍ សរ ២តោនកន្លះ ពាក់ផ្លាកលេខ កំពង់ធំ 1A0212 បើកបុកម៉ូតូ ស្គប់ពី ពណ៍ក្រហម គ្មានផ្លាកលេខ ! ជារថយន្ដឯកជនដឹកដីដាក់តាមដីឡូត៍នៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដដីកដីបើកពីត្បូង មកជើង មកដល់ចំនុចកើតហេតុ បានបើកបត់ចូលផ្លូវលំ ដោយគ្មានការប្រុងប្រយ័ត្នក៏រ៉េចង្កូតចូលផ្លូវ អតិភាពខាងម៉ូតូ គាប់ជួន ស្រ្ដីរងគ្រោះជិះម៉ូតូដឹកកូនមកដល់ក៏បើកបុកហើយកិនម៉ូតូចូលក្រោមរថយន្ដ បណ្ដាលអោយជនរងគ្រោះឃ្ទាតចេញពីរមុខរថយន្ដទាំងម្ដាយទាំងកូន។ជនរងគ្រោះ (ម្ដាយ)ឈ្មោះ ប៉ោ ឡាយ ឆន់ អាយុ ៣៥ ឆ្នាំ (ស្លាប់) ឯកូន ឈ្មោះ ឡុង ឡាយ ហួរ ភេទប្រុស អាយុ ៩ឆ្នាំ រងរបួសស្រាល រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ចូនជនរងគ្រោះទាំង២ទៅមន្ទីរពេទ្យក្នុងខេត្តកំពង់ធំ តែអនិច្ចារ ជនរងគ្រោះម្ដាយបានដាច់ខ្យល់ស្លាប់បាតទៅហើយឯកូនរងរបូសស្រាល បច្ចុប្បន្នវត្ងុតាងត្រូវសមត្ថកិច្ចបញ្ចូនយកទៅរក្សាទុកនៅស្នងការខេត្តកំពង់ធំ រងចាំអោយជនបង្កចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕
ប្រជាពលរដ្ឋបានសំណូមពរ ដល់កម្លាំងសមត្ថកិច្ច ឲ្យជួយទប់ស្កាត់ និងអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ចំពោះរថយន្តដឹកដី ដែលបានធ្វើសកម្មភាពដឹកដីក្រុងស្ទឹងសែ បង្ករឲ្យដីហុយ ជ្រុះរាយប៉ាយនៅក្នុងក្រុង ដោយមិនបានចូលរួមគ្រប់ ឬទប់ស្កាត់អានាម័យ បង្ករឲ្យមានហេតុគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណី មកហើយតែពុំមានសមត្ថកិច្ច ឬស្ថាប័នណាចេញមុខហាមឃាត់រថយន្តទាំងនេះឡើយ។
ដោយ ប៊ុន រដ្ឋា



































