រថយន្តអស់សុពលភាពដឹកនាងមឆ្ឆាទៅលក់បែកកង់មុខរ៉េចង្កូតធ្លាក់ក្រឡាប់ចាក់ចោលពេញថ្នល់

0

កំពង់ធំ=រថយន្ដសាំយ៉ុងមួយគ្រឿងបម្រុងដឹកនាងមឆ្ឆាទៅបោះតាមម៉ូយ នៅតាមរមនីយ៍ដ្ឋាន តែចៃដន មិនទាន់ដល់ផង រថយន្តបែកង់មុខ ក្រឡាប់ធ្លាកស្នាមភ្លោះចូលក្នុងទឹក ដូចព្រលែងចូលបឹងធម្មជាតិ ម្ចាស់អង្គុយយំស្តាយ ដោយសារខាតឡុងចុង ដោយសារតែមិនបានប្រុងប្រយ័ត្ន ក្នុងការពិនិត្យរថយន្ត មុនពេលធ្វើដំណើរ។

នាងមឆ្ឆាត្រូវបានឈ្មួញ ដឹកយកមកចាក់ចោល នៅចំនុច ភូមិ ជ័យមង្គល ឃុំជ្រាប់ស្រុកសន្ទុក ខេត្តកំពង់ធំកាលពីវេលាម៉ោង ១និង៥០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧បណ្ដាលអោយរថយន្ដសាំយ៉ុង បែកកង់មុខ រ៉េចង្កូតក្រឡាប់ផ្ងារជើង បានធ្វើឲ្យអ្នករួមដំណើ របួសមនុស្សម្នាក់ធ្ងន់និងម្នាក់ស្រាល តែវាជាសំណា​ង ដែលមិនបានធ្វើឲ្យមានអ្នកធ្វើដំណើរលើ កំណាត់ផ្លូវសាធារណទទួលរងរបួស គឺក្រឡាប់ចំពេលស្ងាត់ ហើយស្រឡះ ។

 

ម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចអះអាងថា អ្នកបើកបរ ឈ្មោះ ជុច សុខុន ភេទប្រុស អាយុ ៣៦ឆ្នាំរស់នៅភូមិ សានគរ(ខ) ឃុំ សានគរ ស្រុកកំពង់ស្វាយ (របួសធ្ងន់) ខេត្តកំពងធំ  និងអ្នក រួមដំណើរ ឈ្មោះ ភា រ៉េត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ ត្នោត ឃុំត្នោត ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (រងរបួសតិចតួច)  បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានបញ្ចូនជនរងគ្រោះ ទៅមន្ទីរ ពេទ្យ ចំណែក រថយន្ដ ត្រូវ បានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកសន្ទុក រីឯនាងមឆ្ឆា ហៅខ្យងទន្លេ ត្រូវបានចាក់ចូលក្នុងទឹក មួយចំនួនធំ និងមួយចំនួនទៀតខូចខាតយ៉ាងសើចលែងចេញ ។

 

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបាន ហួសចិត្ត ដោយសារពិនិត្យជាក់ស្តែង មូលហេតុដែលបណ្តាល​ឲ្យរថយន្តដឹកខ្យងក្រឡាប់ ដោយសារតែរថយន្តមាន អាយុកាលចាស់ទ្រុឌទ្រម នៅសល់តែឆ្អឹង ស្ទើរតែ​មិន​អាចប្រើការបាន ក៏នៅតែម្ចាស់នាំយកមកដឹក​ទំនិញដែលមានទំម្ងន់ធ្ងន់ ទើបបណ្តាលឲ្យមាន​គ្រោះ​ថ្នាក់កើតឡើង គឺដោយសារតែពុំមានការទប់ស្កាត់ ពីសំណាក់សមត្ថកិច្ច និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ទើបបានជាប្រជាពលរដ្ឋនាំយកប្រើ​ប្រាស់។

ដោយ  ប៊ុន  រដ្ឋា