សមាគមអតីតយុទ្ធជនខេត្ត ចុះសួរសុខទុក្ខគ្រួសារ​អតីតយុទ្ធ​ជន​ពលីស្ថិតក្នុងភាពក្រីក្រ

0

កំពង់ធំៈ មេឃកំពុងភ្លៀង តែដំណើរនៃការចុះសួរសុខទុក្ខ ដល់ក្រុមគ្រួសារអតីតយុទ្ធជនពលី កំពុងរងចាំ មើលផ្លូវ ទើបឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានដឹកនាំសហការី ចុះដល់មូលដ្ឋានរបស់​គ្រួសារ​អតី​តយុទ្ធជន ដើម្បីជួយចែករំលែកនូវភាពខ្វះខាត និងដើម្បីផ្តល់នូវកំលាំងចិត្តគ្រួសារយោធិន ។

លោក​ស្រី​ ខៀវ​សុណ្ណារ៉ា​ អាយុ​ ៥២​ឆ្នាំ​ ជាគ្រួសារយុទ្ធជនពលី ​ឈ្មោះ​ ម៉ក់​ ភិរម្យ​ អតីតនៅអង្គភាព​ចាស់វរសេនាតូចលេខ១៥​ ជើង​ទឹក​ ហើយ​​បាន​ពលី​ជីវិត​ដោយ​ជម្ងឺ​គ្រុន​ចាញ់ក្នុង​សមរភូមិ​ ក្នុង​អំឡុង​ឆ្នាំ​១៩៩៦​ ​  បានមរណៈភាព បន្សល់កូនមួយនាក់  ​ បច្ចុប្បន្នអ្នកស្រី ប្រកប​មុខ​របរ​ធ្វើ​នុំដើរលក់ សម្រាប់ចិញ្ចឹមជិវិត​ តែអ្វីដែលចាប់អារម្មណ៍នោះ គឺគ្រួសារនេះ ​កំពុង​រស់នៅ​ក្នុង​ខ្ទម​កំសត់​ មានជីវភាពខ្វះខាត ពុំទាន់មាន លទ្ធភាពសាងសង់លំនៅដ្ឋានបានសមរម្យនោះឡើយ។

នៅក្នុងឳកាសចុះសួរសុខទុក្ខ របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមន៍អតីត​យុទ្ធជន បានផ្តល់ជូន លោក​ស្រី​ ខៀវ​សុណ្ណារ៉ា មាន ​ អង្ករ​ចំនួន​៥០គីឡូ​ក្រាម​  មីយើង​មួយ​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​មួយ​យួរ​ ត្រី​ខ​ មួយ​យួរ​ និង​ថវិកា​ចំនួន​ ៥០.០០០​ ៛​  ស្ថិតនៅ ភូមិក្តី​ដូង​ ឃុំ​ក្តី​ដូង​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ នៅល្ងាចថ្ងៃ​ទី​០១ខែសីហា​ ឆ្នាំ​២០១៧​។

លោក​តា​អៀន​ ហេង​ អាយុ​៧៦​ ឆ្នាំ​ ដែល​ត្រូវ​ជាឪពុក​លោក​ស្រី​ ខៀវ​ សុណ្ណារ៉ា​ សូម​គោរព​ថ្លែងអំណរគុណ សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់លើប្រជាពលរដ្ឋ គ្រប់ទិសទី ទីណាមាន​ទុក្ខលំបាក ទីនោះមានសម្តេច ជួយដោយមិនរើសរអើង ដូច្នេះមានតែ​សម្តេច​ទេ ដែលបាន​ផ្ដល់​អាយុជីវិត​ទី​២​ ដល់​គាត់​  ហើយ​បាន​បន្ត​ជួយ​ដោះស្រាយ​ជីវភាព​លំបាក​ខ្វះខាត​ដល់​ក្រុម​គ្រួសារ​គាត់​ថែម​ទៀត​  ក្រុម​គ្រួសារ​គាត់​សូម​បន្ត​គាំទ្រ​សម្តេចតេជោ​ ហ៊ុន  សែន​ ជារៀងរហូត​លុះអវសានជីវិត​ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តាំផ្ញើរដល់គ្រួសារអតីតយុទ្ធជនពលី ឲ្យថែរក្សាសុខភាព បរិភោគអាហារមានអនាម័យ ប្រុងប្រយ័ត្នការពារជំងឺឆ្លងតាមទឹកជំនន់ អាចធ្វើឲ្យមានការរាករូស និងសូមឲ្យដាស់តឿនកូនចៅឲ្យប្រព្រឹត្តទង្វើល្អ ចៀសអោយឆ្ងាយពីគ្រឿងញៀន ។

ដោយ  ប៊ុន រដ្ឋា